បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុកម៉ូតូ និងរ៉ឹម៉កម៉ូតូកង់បីជាច្រើនគ្រឿង រួចបើករត់បន្តទៅបុករថយន្តពីរបីគ្រឿងទៀត
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៥ ព្រឹកព្រលឹម ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុកម៉ូតូ និងរ៉ឹម៉កម៉ូតូកង់បីជាច្រើនគ្រឿង រួចបើករត់បន្តទៅបុករថយន្តពីរបីគ្រឿងទៀត នៅមិនព្រមឈប់ ហើយព្យាយាមបើករត់រហូតទៅទាក់នឹងបង្កាន់ដៃស្ពានអាកាសថ្មី ដែលសាងសង់ពុំទាន់រួច បណ្តាលអោយរថយន្តបើកទៅមុខលែងរួច ប៊ិះធ្លាក់ចុះពីលើស្ពាន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាម ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
មុនកើតហេតុគេបានឃើញបុរសជនជាតិម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4109 លុះពេលធ្វើដំណើរមកដល់ម្តុំផ្សារដើមគ ក៏រេចង្កូតពេញផ្លូវជ្រុលទៅបុកម៉ូតូ និងរ៉ឺម៉កកង់បីជាច្រើនគ្រឿង ហើយបានបន្ថែមល្បឿនបើករត់រហូតបានបើកទៅបុករថយន្តកាមរី ១គ្រឿងទៀត ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2AD-3133 ។
រថយន្តបង្កមិនបានឈប់ទេ គឺបានបើកបន្ដទៅបុករថយន្តធុនត្រា ១គ្រឿងទៀត មិនចាំស្លាកលេខ ហើយក៏បានបើករត់បន្តឡើងទៅលើស្ពានអាកាសថ្មី ដែលកំពុងសាងសង់ បណ្តាលអោយរថយន្តបង្កខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួចប៊ិះធ្លាក់ចុះពីលើស្ពាន ចំណែកម្ចាស់រថយន្តកាមរី បានដេញតាមដល់ចំណុចឃាត់រថយន្តបាន និងរងការខូចខាតកាងខាងក្រោយរថយន្ត ៕
No comments:
Post a Comment