Yllix Ads

ចង់ដឹងពី​មូលហេតុ​អ្វី ដែលធ្វើអោយគេង​ចេះតែ​ហៀរ​ទឹកមាត់​ដែរទេ?


ការ​គេង​គឺជា​មូលដ្ឋានគ្រឹះ​មួយ​របស់​ជីវិត​រស់នៅ​មនុស្ស​យើង​។ បើសិនជា​យើង​ចង់​ឲ្យ​មានជីវិត​ពោរពេញ​ដោយ​ភាព​សកម្ម និង​ផលិតភាព​នោះ យើង​ត្រូវតែ​គេង​ឲ្យ​បាន​ស្កប់ស្កល់​ន​ជា​រៀងរាល់​យប់ និង​ចៀសវាង​ការ​គេង​មិន​លក់ ឬ​គេង​មិន​គ្រប់គ្រាន់​។ កាលណា​មនុស្ស​យើង​គេង​មិនបាន​គ្រប់គ្រាន់​នៅពេល​យប់​ទេ វា​នឹង​ប៉ះពាល់​ដល់​មុខងារ​របស់​ខួរក្បាល​ច្រើន​ដែរ​។​
សម្រាប់​អ្នក​ដែល​គេង​មិនបាន​គ្រប់គ្រាន់ និង​អស់កម្លាំង​ពេញ​មួយថ្ងៃ​អាច​នឹងមាន​អារម្មណ៍​មិនមាន​ផាសុកភាព​ក្នុង​រាងកាយ អារម្មណ៍មិនល្អ ឬ​មាន​បញ្ហា​សុខភាព​ទៀត​ដោយសារតែ​មិនសូវមាន​កម្លាំងកំហែង​។ ដូច្នេះ​ពេលខ្លះ រាងកាយ​ក៏ត្រូវ​ការបង្កើត​ជាវ​ដ្ត​គេង​ថ្មី រហូតដល់​អ្នក​អាច​គេង​នៅលើ​តុ​ធ្វើការ​ក៏មានដែរ​។​


គេង​ចេះតែ​ហៀរ​ទឹកមាត់​

​ហេតុអ្វី​បានជា​អ្នក​គេង​ហៀរ​ទឹកមាត់​? មាន​ដឹងថា​វា​មាន​ប្រយោជន៍​លើសពី​ការគិត​ដែរ​ទេ​?
​ការ​គេង​ហៀរ​ទឹកមាត់​កើតឡើង​ក្រោយពី​ការ​សម្រាក​របស់​អ្នកមាន​ភាពល្អ​។ មនុស្ស​ភាគច្រើន​ជឿថា រឿងនេះ​ជា​ទំនៀមទម្លាប់​មួយ​ខណៈពេល​អ្នកខ្លះ​បែរជាយក​រឿងនេះ​ដើម្បី​សើចចម្អក​គ្នា​ទៅវិញ​។ យ៉ាងណាមិញ អ្នក​ត្រូវតែមាន​អារម្មណ៍​ថា ខ្លួនឯង​មានសំណាង​ដែល​គេង​ហៀរ​ទឹកមាត់​បែបនេះ​។​
ការ​ហៀរ​ទឹកមាត់​គឺជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា សុ​បិ​ន្ត​របស់​អ្នកមាន​ភាព​វិជ្ជមាន ហើយ​រាងកាយ​ក៏​ទទួល​បានការ​សម្រាក​ល្អ​បំផុត​ដែ​ឬ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​គេង​មាន​ដំណាក់កាល​ច្រើនណាស់ ដោយ​ក្នុងនោះ​មាន REM ឬ​ចលនា​ភ្នែក​លឿន​ដែល​ធ្វើ​ឲ្យ​អ្នក​គេង​លក់បាន​យ៉ាង​ស្កប់ស្កល់​។​

​នៅពេល​អ្នក​គេង​ហៀរ​ទឹកមាត់ មានន័យថា អ្នក​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល REM ដែល​មិនមាន​ការរំខាន​ទេ ដូច្នេះ​អ្នក​ក៏​មិនមាន​បញ្ហា​នៃ​ការ​គេង ឬ​រំខាន​អ្វី​ទាំងអស់​។​
ម្យ៉ាងវិញទៀត អ្នក​ដែល​គេង​មិន​ហៀរ​ទឹកមាត់ វា​អាចជា​សញ្ញា​មួយ​បញ្ជាក់ថា ទម្លាប់​នៃ​ការ​គេង​របស់​អ្នកមាន​ការប៉ះពាល់​ហើយ​នៅពេល​យប់ ហើយ​ការ​សម្រាក​ទំនងជា​មិន​គ្រប់គ្រាន់​ផងដែរ​។ ចូរ​ចាំ​ថា ការ បុគ្គលិកលក្ខណៈ​ល្អ និង​ការរីកចម្រើន​ខាង​ជំនាញ​អាចមាន​លក្ខណៈ​ល្អប្រសើរ​បាន​លុះត្រាតែ​មានការ​គេង​ដ៏​ល្អ​ផងដែរ​។ ដូច្នេះ​បើសិនជា​អ្នក​គេង​មិន​គ្រប់ ឬ​ពិបាក​គេង ចូរ​កុំ​អៀនខ្មាស់​នឹង​ការសុំ​ជំនួយ​ពី​គ្រូពេទ្យ​អី​៕

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.