ស្ត្រីពីរនាក់យកលុយដុល្លារក្លែងក្លាយមកចាយ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន
(ភ្នំពេញ)៖ ប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី៣ បានឃាត់ខ្លួនស្ត្រីពីរនាក់ បន្ទាប់ពីពួកគាត់យកលុយដុល្លារក្លែងក្លាយទៅចាយនៅក្នុងផ្ទះសំណាក់យីហោ ឌីឌី មានទៅតាំងលេខ៥៧ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨។
មន្ត្រីប៉ូលិសព្រហ្មទណ្ឌខណ្ឌបានឱ្យដឹងថាស្ត្រីឈ្មោះ ស្រីពៅ អាយុ៣៦ឆ្នាំ មុរបរលក់ផ្លែឈើនៅខេត្តកំពង់ចាម មានស្រុកកំណើត ភូមិស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម និងឈ្មោះ ចាន់ សារ៉េត អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវម្ចាស់ផ្ទះសំណាក់យីហោ ឌីឌី ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន បន្ទាប់ពីពិនិត្យឃើញថាលុយក្រដាស់៥០ដុល្លារដែលជនសង្ស័យបង់ថ្លៃបន្ទប់ជាលុយក្លែងក្លាយ។នៅក្នុងខ្លួនជនសង្ស័យសមត្ថកិច្ចបានរកឃើញលុយដុល្លារក្លែងក្លាយចំនួន៧៤០ដុល្លារថែមទៀត។
ម្ចាស់ផ្ទះសំណាក់បានឱ្យដឹងថាប៉ុន្មានថ្ងៃមុននេះមានបុរសម្នាក់បានមកស្នាក់នៅផ្ទះសំណាក់របស់គាត់ ដោយបានឱ្យលុយក្លែងក្លាយម្តងរួចមកហើយ ទើបថ្ងៃនេះគាត់មានការប្រុងប្រយ័ត្នក៏ត្រួតពិនិត្យមើលម្តងនេះស្រាប់តែប៉ះចំលុយក្លែងក្លាយទៀតក៏ប្តឹងសមត្ថកិច្ចតែម្តង ។
ចំណែកស្ត្រីសង្ស័យឈ្មោះ ស្រី ពៅ ដែលត្រូវជាម្ចាស់លុយ បានប្រាប់សមត្ថកិច្ចថាប៉ុន្មានថ្ងៃមុនរូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍។លុយក្លែងក្លាយនេះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បានចេញសំណងមកឱ្យគាត់ តែពេលនោះ គាត់មិនដឹងថាលុយនេះជាលុយក្លែងក្លាយនោះទេ។

No comments:
Post a Comment