Yllix Ads

ការនារីខានរួមភេទយូរ តើអាចធ្វើឲ្យប្រដាប់ភេទតឹងណែនវិញដែរទេ?

មាននារីភាគច្រើន​កំពុងតែគិតថា ប្រដាប់ភេទរបស់ខ្លួននឹងរួមហាប់ណែនជាងមុន ប្រសិនបើផ្អាក រឺមិន​សូវប្រឡូកការរួមភេទ។ តែអ្នកជំនាញវិញបានពន្យល់ប្រាប់បងថា នេះមិនមែនជាការពិតនោះទេ។


គ្រូពេទ្យជំនាញបាននិយាយថា មនុស្សមួយចំនួនយល់ថា នារីដែលមិនសូវរួមភេទ ប្រដាប់ភេទនឹងហាប់ណែន ផ្ទុយពីប្រដាប់​ភេទនារី ដែលរួមភេទច្រើននឹងរលុងយារជាងធម្មតា។ ពេលមិនរួមភេទ រឺគ្មានសកម្មភាពរួមភេទ ប្រដាប់ភេទនារីនឹងស្ងួត ភាពស្ងួតត្រង់ចំណុច​សាច់ដុំយោនី ធ្វើឲ្យមានអារម្មណ៍ថាតឹងណែន បងអាចឧទាហរណ៍បានថា ដូចជាមុខដែលស្ងួត មានសភាពតឹងៗ ចង់ប្រេះចឹងដែរ នេះព្រោះតែ សភាព​យឺត​របស់សាច់ដុំយោនី។ យ៉ាងណាមិញត្រូវយល់ថា យោនី រឺសាច់ដុំនេះ នឹងត្រលប់ទៅរកសភាពដើម​ នៅពេលកំពុងរួមភេទ រឺពេលនារី មានអារម្មណ៍ភេទ វានឹងចាប់ផ្តើមរីកមាឌ ដោយសារមានសំណើមនិងទឹករំអិល។ មិនខុសពេលរួមភេទដំបូងប្អូនមានអារម្មណ៍ ប្រដាប់ភេទបុរសពិបាកសូកបញ្ចូល បើទោះជានារីធ្លាប់រួមភេទ​ក៏ដោយ តែមកក្រោយ២រឺ៣នាទី វានឹងធម្មតាទៅវិញ។ បើតាមអ្នកជំនាញសាច់ដុំយោនីនឹងមានការប្រែប្រួលរូបរាង ក្នុងរយះពេលយូរ ពីរដងក្នុងជីវិតនារី។





មានន័យថារីកមាឌ ដោយលើកទីមួយគឺក្រោយពេលសម្រាលកូន ដែលសាច់ដុំយោនី​អាច​ត្រូវការ​ពេលរហូតដល់ 6 ខែក្រោយ សម្រាលដើម្បីត្រលប់ទៅរករូបរាង និងទំហំធម្មតា។លើក​​ទីពីរ​ដែល​យោនីមានការប្រែប្រួលមាឌគឺពេលអ្នកអាយុច្រើន ព្រោះពេលអាយុកាន់តែច្រើន កំរិត​អរម៉ូន​ក៏កាន់​តែថយចុះ នេះមានន័យថាយោនីកាន់តែស្ដើង​ ហើយមិនសូវមានភាពយឺត​ ដោយសារ​ការបាត់​បង់​សាច់ដុំ។ យ៉ាងណាបងសូមណែនាំថា បើសិនបើចង់ឲ្យប្រដាប់ភេទ រឺសាច់ដុំយោនី មានភាពតឹងណែននោះ សូមប្អូនជៀសវាង ប្រើប្រាស់ផលិតផលផ្តេសផ្តាស មិនថាជាប្រភេទថ្នាំសុល រឺលាប ដោយគ្មាន​វេជ្ជបញ្ជា។ ការយកផលិតផល ទៅដាក់ក្នុងប្រដាប់ភេទ រឺប្រើប្រាស់នៅបរិវេណនេះ គឺងាយចម្លងមេរោគ ប្រតិកម្ម និងអាចមានអត្រាប្រឈមនឹងជម្ងឺមហារីកផងដែរ។




វិធីតែម្យ៉ាងដែលបងណែនាំគឺហាត់ប្រាណ ព្រោះរយះពេល៣ខែ ប្រសិនប្អូនហាត់ប្រាណ បានទៀងទាត់ វានឹងមានប្រសិទ្ធិភាពជាងវិធីផ្សេងៗទៅទៀត។

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.