Yllix Ads

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើក​បុក​ជា​ម៉ូតូ ហើយកិនស្លាប់​បុរស​ម្នាក់​ភ្លាម​ៗ

​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​រថយន្ត​ក្រ​ឡុ​ង​ស៊ីម៉ង់ត៍​ធុន​ធំ​បើក​បុក​ជា​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ទល់មុខ​ស្ថានីយ បូមទឹក​បឹង​ទំពុន ក្នុងភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ជន​រង​គ្រោះ​មានឈ្មោះ ជុំ ជៀប អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​ជា​អ្នក​បើកឡាន​ឲ្យ​មន្ត្រី​ថ្នាក់ឧត្តម​សេនីយ៍​ម្នាក់ ស្នាក់​នៅ​ភូមិ​តា​ងូវ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​។ តាម​ប្រភព​នៅ​កន្លែង​កើតហេតុ បាន​យល់​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​ធ្វើ​ដំណើរ​ដល់​កន្លែង​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​វ៉ា ជាមួយ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ដែល​កំពុង​ជិះ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា តែ​ពេល​នោះ​ម៉ូតូ​ជន​រង​គ្រោះ​បាន ទាក់​ដៃចង្កូត​ជា​ម៉ូតូ​ដែល​ខ្លួន​បាន​វ៉ា​ជែង បណ្តាល​ឲ្យ​ខ្ទាត​ចូល​ទៅ​ក្រោម​កង់​កណ្តាល នៃ​រថយន្ត​ក្រឡុក ស៊ីម៉ង់ត៍​ធុន​ធំ​មួយ​គ្រឿង ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 5A-1364 ដែល​កំពុង​ជិះ​ក្នុង ទិស​ដៅ​ស្របគ្នា​បណ្តាល​ឲ្យ​កិន​ចំ​មួយ​ចំហៀង​ខ្លួន​អូស​ជាង​១​ម៉ែត្រ ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​តែ​ម្តង​។ ភ្លាម​ៗ​នោះ​តៃកុង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បាន​បើកទ្វារ​ចុះ​រត់គេច​បាត់​ស្រមោល​។ ក្នុង​ហេតុការណ៍​នេះ គេ​ស​ង្គេ​ត​ឃើញ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​បុរស​រង​គ្រោះ បាន​នាំ​គ្នា​មក​ស្រែក​ទ្រ​យំ​អង្គុយ​ឱប​សព គួរ​ឲ្យ​អាណិត និង​សង្វេគ​បំផុត​។






No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.