ឈ្មួញទំនិញដ៏ធំប្រចាំផ្សាររោងក្លឿនិងផ្សារខៅឌិនត្រូវឃាតករសម្លាប់ទាំងប្តី ប្រពន្ធ
ប្រទេសថៃ ៖ ជនរងគ្រោះពីរនាក់ប្តី ប្រពន្ធដែលជាមេឈ្មួញរកសុីទំនិញដ៏ធំប្រចាំផ្សារ
រោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត និងផ្សារខៅឌិន ក្នុងស្រុកខ្លងហាត ដែលសុទ្ធសឹងជាផ្សារដែលជាប់នឹងខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ត្រូវបានឃាតករសម្លាប់ទាំងពីរនាក់ខណៈដែលពួកគាត់បានបើករថយន្តដោយឡែកពីគ្នាចូលទៅកាន់លំនៅដ្ឋាន ។
យោងតាមរបាយការណ៍ដែលយើងទទួលបានគឺ ករណីឃាតកម្មរហូតមានការភ្ញាក់ផ្អើលនេះ គឺនៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដោយសារតែមានសពប្តី ប្រពន្ធ ចំនួនពីរនាក់ត្រូវបានឃាតករសម្លាប់ ដោយចាក់នឹងកាំបិតព្រមទាំងអារ ក បន្ថែមផង នៅនឹងផ្ទះរបស់ជនរងគ្រោះផ្ទាល់ លេខ ១៦ ភូមិ១០ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ភិផាត់ តាំងផុងថង
ហៅ ហ៊ាកួង ជាប្តី អាយុ៧១ឆ្នាំ និង ភរិយាឈ្មោះ សាយ័ន ចន្ថា ហៅ ចែសាយ័នអាយុ៦៤ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ ដោយជនរងគ្រោះទាំងពីរនាក់ ជា ដង្ខៅទំនិញដ៏ធំមួយ ប្រចាំផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត និងផ្សារ ខៅឌិន ក្នុង
ស្រុកខ្លងហាត ខេត្តស្រះកែវ ដែលសុទ្ធសឹងជាផ្សារដែលស្ថិតនៅជាប់នឹងខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ ។បើតាមសាក្សីជាច្រើនបាននិយាយថា ដង្ខៅទាំងពីរនាក់ប្តី ប្រពន្ធ នេះ មានទាំងការដាក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តក្រុង ដែលតែងតែដឹកភ្ញៀវទេសចរណ៍ ពីប្រទេសថៃទៅកាន់ខេត្ត សៀមរាប ផង និងមានការដាក់ប្រាក់កម្ចី អោយអាជីវករកម្ពុជា ខ្ចីក្នុងការ
បង្វិលទំនិញប្រចាំផ្សាររោងក្លឿជាច្រើនថែមទៀតផង ។
ក្រោយពីសមត្ថកិច្ចថៃចុះពិនិត្យទីតាំងកើតហេតុ គឺបានសង្គេតឃើញថា បុរសជាប្តីត្រូវបានស្លាប់នៅក្នុងផ្ទះដោយត្រូវឃាតករចាក់ជាច្រើនកាំបិត ព្រមទាំងបានអារ ក បន្ថែមទៀត ហើយឃាតករបានអូសយកមកទុកចោលនៅខាងក្រោយផ្ទះ បន្ទាប់
ពីបានសម្លាប់រួច ។ រីឯស្ត្រីជាភរិយា ក៏ត្រូវឃាតករចាក់នឹងកាំបិតដូចគ្នា នៅក្បែរថយន្ត ក្នុងរោងចតរថយន្ត ដែលមានចម្ងាយពីផ្ទះប្រមាណ ៥០ ម៉ែត្រ ខណៈដែលស្ត្រីរូបនេះ
ចុះពីរថយន្ត ហើយឯលសារនៅក្នុងរថយន្តត្រូវបានជនសង្ស័យរើ កកាយ ធ្លាក់រប៉ាត់រប៉ាយ ទំនងជារកឯកសារអ្វីមួយដែលពាក់ព័ន្ធ ។ក្រុមតម្រួតថៃបានធ្វើការសន្និដ្ឋានជាបឋមថា ជនល្មើសអាចមានគ្នាចំនួន៣នាក់
ហើយបានធ្វើសកម្មភាពផ្លោះរបងចូលមកសំងំនៅក្នុងផ្ទះនេះ មុនម្ចាស់ចូលមកដល់ រួចហើយក៏បានផ្លោះរបងចេញទៅវិញ។
No comments:
Post a Comment