Yllix Ads

គួរតែល្អិតក្នុងការធ្វើកោសល្យវិឆ្ច័យ ដូចមិនសមរម្យរថយន្តបើកបុកមន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​ខណៈ​កំពុង​ជិះ​ម៉ូតូតាមដងផ្លូវ

ខេត្តស្ទឹងត្រែង៖ ប្រភពព័ត៌មាន​ពីសមត្ថកិច្ចឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ១រូប​បាន​ស្លាប់ភ្លាមៗខណ​កំពុង​ជិះ​ម៉ូតូ​របស់ខ្លួន​ពី​លិចទៅ​កើត លុះ​មកដល់​ចំនុច​បង្គោល​លេខ ៤៧៥- ៤៧៦ ក៏​ស្រាប​តែមាន​រថយន្ត​មួយគ្រឿង​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​ក្នុងទិសដៅ​ស្របគ្នា​កាលពី​វេលា​ម៉ោង១០ថ្ងៃ​និង៣៥នាទី​ព្រឹក​ទី៧ខែកុម្ភៈ​ឆ្នាំ២០១៨ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ៧៨ស្ថិតនៅ​ក្នុងភូមិ​ច្រប់​ឃុំ​ក្បាល​រមាស​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង។ ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក​ទាំង​តៃកុង​និង​រថយន្ត។
ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ដែល​ស្លាប​ដោយសា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មានឈ្មោះ យាវ វុ​ឌ្ឍី ភេទ​ប្រុស អាយុ៤៣ឆ្នាំ រស់នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស​ស្រុក​សេសា​ន ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ សង្កា​ត​ក្បាល​រមាស។
ដោយ​លែ​ក​រថយន្ត​បង្ក​ម៉ាក់​ហ៊ីយ៉ានដាយ​ពណ៌​ស ពាក់​ស្លាក់​លេខ ONG77 2-011បើកបរ​ដោយ​ឈ្មោះ ម៉ុក សុភាព​ភេទ​ប្រុស អាយុ៣៦ឆ្នាំ ជា​បុគ្គលិក​អង្ការ រស់នៅ​ស្រុក​អង្គ​ជ័យ​ខេត្តកំពត។ ប​ច្ច​ប្បន្ន​ទាំង​រថយន្ត​និង​តៃកុង​ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក​សួរនាំ​ដើម្បី​ដោះស្រាយ​ទៅតាម​ច្បាប់ រីឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី៕




1 comment:

Anonymous said...

Star Casino: The Most Famous Casino in Canada
Star Casino: The Most deccasino Famous Casino in Canada. choegocasino Star Casino is one 제왕카지노 of Canada's premier gaming and entertainment destinations. Rating: 4.8 · ‎Review by shootercasino.com

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.