រកស៊ីស៊ប់កង់រថយន្តមិនប្រយ័ត្នស៊ប់លើសទម្ងន់ ផ្ទុះស្លាប់យ៉ាងអាណោចអាធ័ម
កំពង់ស្ពឺ៖ ជនរងគ្រោះម្នាក់រកសុីប៉ះកង់រថយន្តតូចធំ គ្រប់ប្រភេទនៅស្រុកឱរ៉ាល់
ស្រាប់តែស៊ប់កង់រថយន្តហួសបច្ចេកទេសលើសគីឡូខ្យល់ ផ្ទុះរបួសធ្ងន់ ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក។
តាមប្រភពព័តិមានពីមន្ត្រីនគរបាលស្រុកឱរ៉ាលបានអោយដឹងថា
នៅថ្ងៃនេះមានហេតុការណ៍មួយបានកើតឡើងនៅម៉ោងប្រមាណ៨៖២១នាទីព្រឹក
ថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៨នៅចំណុចមុខផ្ទះសាយ កាន ប្រពន្ធ ឈ្មោះ ភឿន ភា ស្ថិតក្នុងភូមិអូផ្តៅឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់
ជនរងគ្រោះឈ្មោះធី ធារាភេទប្រុស អាយុ២២ឆ្នាំបណ្តាលអោយរងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ់កំពង់ស្ពឺ។
មូលហេតុ ដោយជនរងគ្រោះជាអ្នករកសុី ប៉ះកង់រថយន្ត ហេីយស៊ប់រហូតបណ្តាលអោយផ្ទុះខ្ទាតវ័នយ៉ានកង់បែករបង្ករងររបួសធ្ងន់។ សាកសពជនរងគ្រោះបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីយ៍នៃសព
នឹងកសាងសុំណុំរឿងតាមនិតិវិធី៕
No comments:
Post a Comment