Yllix Ads

រថយន្ត​បុក​ម៉ូតូពេញទំហឹងបណ្តាល​ឲ្យស្លាប់​​ម្នាក់ របួសធ្ងន់២នាក់នៅ​ផ្លូវជាតិ​លេខ៨ ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ

ខេត្តព្រៃវែងៈ គ្រោះថ្នាក់​ចរាច​ណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង១១និង៥នាទី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ៨ ស្ថិតក្នុង​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង។ ជនរងគ្រោះ​ឈ្មោះ ផៃ ឧ​ត្ត​ម ភេទ ប្រុស អាយុ៣២ឆ្នាំ ភូមិ​ត្រ​បែ​កើត ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ រងរបួស​ធ្ងន់ អ្នកបើកបរ និង​អ្នករួមដំណើរ២នាក់ ១ឈ្មោះ ណៃ នី ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​គក ឃុំ​អង្គរ​ទ្រេត ស្លាប់​នៅ​កន្លែងកើតហេតុ ២ ឈ្មោះ ធី ស៊ា​ង​លី ភេទ​ប្រុស អាយុ៨ឆ្នាំ រស់នៅ​ភូមិ​ត្រ រងរបួស​ស្រាល ។ មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ស បើកបរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​ជនរងគ្រោះ បត់​ឆ្វេង​មិន​ប្រ​យ័​ត្ម ស្រាប់​តែមាន​រថយន្ត​ម៉ាក​ស៊ីណា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AS-៣២៤២ បើក​ស្រប​ទិស​គ្នា បាន​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់២នាក់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​អ​ន្ទ​រភ្លាម។ ចំណែក​អ្នកបើកប​រថយន្ត​បង្ក មិន​ស្គាល់​អត្តសញ្ញាណ បន្ទាប់ពី​បង្កហេតុ​គេចខ្លួនបាត់ភ្លាម។ រួច​យក​ម៉ូតូ និង​រថយន្ត​ទៅកាន់​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ស្វាយ​អ​ន្ទ​រ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ។ ចំណែក​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕




No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.