កើតរឿងធំហើយលោកWilliam Guangប្តឹងកញាធីសុវណ្ណថា500លានរៀលពីបទបង្ខូចកេរ្តិ៏ឈ្មោះលើកនេះយំលែងចេញហើយជួបប្តឹង
បណ្ដឹង តបតាមការ «ព្រមាន» ជាលក្ខណៈ «ប្រមាថ»
របស់ប្អូនស្រី ធីសុវណ្ណថា មកលេីរូបខ្ញុំបាទ
ខ្ញុំបាទសូមជម្រាបបងប្អូនជនរួមជាតិមេត្តាជ្រាបថា
ខ្ញុំបាទពិតជាមានការសោកស្ដាយយ៉ាងខ្លាំងដែល
ដែលប្អូនស្រី ធីសុវណ្ណថា ក្នុងឋានានុក្រមជាប្រធានអង្គការនឹងសកម្មជនដ៏ «ឆ្នេីម» របស់គណបក្សប្រជាជនកម្ពុជា
បានចេញសារគម្រាមមួលបង្កាច់បរិហាកេរ្តិ៍ទាក់ទងដល់សិទ្ធ
បុគ្គលនឹងជីវភាពឯកជនរបស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ ខណៈដែលយេីងរស់នៅក្នុងប្រទេសនីតិរដ្ឋ និងប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរៀបចំកំណែរទំរង់ពង្រឹងប្រព័ន្ធយុត្តិធម៌ ។
ចំពោះករណីនេះ ក្នុងនាមជាពលរដ្ឋស្មេីសិទ្ធគ្នាចំពោះច្បាប់
ខ្ញុំបាទស្នេីរសូម តុលាការដែលឯករាជ្យដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ មេត្តាជួយរកយុត្តិធម៌ផ្ដល់ដល់រូបខ្ញុំបាទ ក្នុងភាពជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀតដែលត្រូវបានគេរំលោភបំពាន ដោយជនមានអំណាច ។
No comments:
Post a Comment