Yllix Ads

ពីរ​នាក់​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​គ្នា​ដួល​ចូល​រថយន្ត​កុងតឺន័រ​កិន​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

(​ភ្នំពេញ​)៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ដែល​បណ្ដាលឱ្យ​យុវជន​វ័យក្មេង​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ម្នាក់ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ខ​ណះ​ជិះ​ម៉ូតូឌុប​គ្នា​បណ្ដាលឱ្យ​ដួល​ហើយ​ត្រូវបាន​រថយន្ត​កុងតឺន័រ​មកពី​ក្រោយ​បើក​កិន​នៅ​ផ្លូវជាតិ​លេខ​១​ភូមិ​ជ្រោយ​អំពិល​សង្កាត់​ក្បាលកោះ​កាលពី​យប់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ ។​ ​អ្នកភូមិ​និយាយថា សិស្សសាលា​វ័យក្មេង​ពីរ​នាក់ នេះ ជិះ​ម៉ូតូ​ម៉ាក​PCX​ពាក់​ផ្លាកលេខ​នគរបាល ដែល​ជនរងគ្រោះ​ឈ្មោះ​ពៅ ឆេង​លី ភេទ​ប្រុស អាយុ​១២​ឆ្នាំ មុខរបរ​ជា​សិស្ស​និង​ជនរងគ្រោះ​របួសធ្ងន់​មានឈ្មោះ​យ៉ុង​រស្មី​អាយុ​១៤​ឆ្នាំ​មុខរបរ​ជា​សិស្ស​ជនរងគ្រោះ​ទាំងពីរ​នាក់ រស់នៅ​ភូមិ​កោះ​ប្រាក់​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ​។ អ្នក​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​វ័យក្មេង​ពីរ​នាក់​នេះ ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ​ដួល​ដោយ​ទាក់​ដៃចង្កូត​ជាមួយ​អ្វីមួយ​ហើយ​ក៏មាន​រថយន្ត​កុងតឺន័រ​ពណ៌​ពាក់​ផ្លាកលេខ​ភ្នំពេញ​3C9312​ធ្វើដំណើរ​ស្រប​ទិស​គ្នា​មកពី​ក្រោយ​បុក​និង​កិន​ទាំង​កំរោល​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។ ចំណែក​យុវជន​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​។​ ​អ្នកភូមិ​ដដែល​បាន​បន្តថា​ភ្លាមនោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​ចម្ងាយ​ប្រហែល​ជិត​២​គីឡូម៉ែត្រ​ទើប​ឈប់​ហើយ​ម្ចាស់​ចុះ​ពីលើ​រថយន្ត​គេចខ្លួនបាត់​។​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.