Yllix Ads

​ស្ត្រី​ម្នាក់​ដេកស្លាប់​នៅលើ​បង់​អង្គុយលេង​ក្នុង​ខណ្ឌដង្កោ​ដោយមិនដឹងមូលហេតុ

(​ភ្នំពេញ​)៖​ សន្តិសុខ​នៅ​រោងចក្រ​ម្នាក់​បាន​ប្រទះឃើញ​ស្ត្រី​ម្នាក់​បាន​ដេកស្លាប់ ​នៅលើបង់អង្គុយលេង​ក្នុង​រោងចក្រ​មួយកន្លែង​មិនដឹង​តាំងពី​ពេលណា​ ទើបរាយការណ៍ជូនសមត្ថកិច្ច​ចុះមក​ពិនិត្យ​ភ្លាមៗ​ដែរ​។​ ចំពោះហេតុការណ៍ខាងលើនេះកើតឡើងស្ថិតនៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំងពង្រ ខណ្ឌដង្កោកាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ។​ ​
សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ វ៉ន ចាន់​ធី ភេទ​ស្រី អាយុ​៥១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ព្រែ​ក្របៅ ស្រុក​កងមាស ខេត្ត​កំពង​ចាម​។​សន្តិសុខ​នៅ​កន្លែងកើតហេតុ​ខាងលើនេះ​បានឱ្យដឹងថា​៖​មុនពេល​កើតហេតុ​គាត់​បានឃើញ​ស្ត្រី​រងគ្រោះ​ដេក​នៅលើ​បង់​អង្គុយលេង​ដោយ​ប្លែក​មិនឃើញ​ក្រោយ​ចេញ​សោះ​ទើប​ដើរទៅ​ដាស់​អង្រួន​ទើប​ដឹងថា​ស្ត្រី​រងគ្រោះ​ស្លាប់​ទៅហើយ​។
មិនដឹង​តាំងពី​ពេលណា​មក​នោះទេ​ ដោយ​ឃើញបែបនេះ​គាត់​បាន​រាយ​ការ​ណ៌​ជូន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​កោសល្យវិច័យ​ខណ្ឌ​ចុះមក​ពិនិត្យ​សព​ដល់​កន្លែងកើតហេតុ ។
​​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​ក្រោយ​ពិនិត្យ​សព​ជនរងគ្រោះ​ខាងលើ​រួចហើយ​ដឹងថា​ស្លាប់​ដោយសារតែ​ខ្យល់គ​ឬ​គាំងបេះដូង​ស្លាប់​ដោយ​ខ្លួនឯង​។ ករណីនេះ​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ស្រុកកំណើត​រួចហើយ​៕

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.