Yllix Ads

ព័​ត៌រមានលំ​អិ​ត ជុំវិញការ​ផ្ទុះអាវុធ​ពេល​បង្ក្រាប​ឈើ​ជិត​ព្រំដែន​វៀតណាម​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់បាត់បង់ជីវិត

​ភ្នំពេញៈ មន្ត្រី​បរិស្ថាន ប៉េអឹម និង​មន្ត្រី​អង្គការ​សរុប​ចំនួន​បី​នាក់ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​រកស៊ីឈើ ស្ថិតនៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី ជិត​ព្រំដែន​វៀតណាម នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមករា​។​ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​ប្រាប់​រស្មី​កម្ពុជាឲ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមករា មានករណី​ផ្ទុះអាវុធ​នៅ​ចំណុច​ព្រំដែន​ផ្លូវ​ទៅកាន់​ប៉ុស្តិ៍​ដាក់​ឡែ ស្ថិតក្នុង​ដែនជម្រក សត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី បណ្ដាល​ឲ្យ​មនុស្ស​បី​នាក់​បាត់​បង់ជីវិត (​ស្លាប់​២​នាក់​នៅក្នុង​ព្រៃ និង​បញ្ជូន​មកដល់មន្ទីរពេទ្យ​ខេត្ត​ស្លាប់​ម្នាក់​)​។​ ​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ១.​តឿន សុខ​ណៃ ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ប្រចាំ​នៅ​ស្នាក់ការ​អូររាំង​, ២.​ឈ្មោះ​សេក វ​ឌ្ឍ​នា ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​រួមសហការ និង​៣.​ឈ្មោះ​ធួន ខ្នារ ជា​មន្ត្រី​អង្គការ WCS ផ្នែក​ផែនទី (GPS)​។​ តាម​សេចក្តីរាយការណ៍​ពី​ក្រុមការងារ​មន្ទីរ​បរិស្ថាន​ដែល​ចុះ​ទៅយក​សាកសព​បាន​ប្រាប់ថា ពុំទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការផ្ទុះអាវុធ​នេះ​នៅឡើយ​ទេ គ្រាន់តែ​ជាការ​សន្និដ្ឋាន​បឋម​ថា ជា​ករណី​ទប់ស្កាត់​ការកាប់​ឈើ​ខុសច្បាប់​នៅ​ព្រំដែន​ក្បែរ​តំបន់​អូរ​ហ៊ុ​ច​។​ បច្ចុប្បន្ន​សព​មន្ត្រី​អង្គការ WCS ត្រូវបាន​អង្គការ WCS រៀបចំ​ចាត់ចែង​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រុមការងារ​មន្ទីរ​ប​រិ​ស្ថាន​បាននិងកំពុង​ចូល​ទៅយក​សាកសព​។​ លោក ស្រ៊ុន ដា​រិ​ទ្ធ ទីប្រឹក្សា​ក្រសួងបរិស្ថាន និង​ជា​នាយករង​ខុទ្ទកាល័យ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា “​កម្លាំង​បរិស្ថាន​ម្នាក់​សហការ​ជាមួយ​កម្លាំង​ប៉​អឹម និង​បុគ្គលិក​អង្គការ​ចុះទៅ​ល្បាត ហើយក៏​ប្រទះឃើញ​បទល្មើស ហើយក៏​យើង​បង្ក្រាប​បទល្មើស​នឹង ដកឃ្លា​ចេញមក​វិញ ដោយសារ​កម្លាំង​យើង​តិច ត្រូវការ​អន្តរាគមន៍ ហើយ​ដកឃ្លា​បាន​បន្តិច ក៏មាន​ការបាញ់ប្រហារ​មកលើ​កម្លាំង​ធ្វើ​អោយស្លាប់​បៅ​នឹង​កន្លែង​ពីរ​នាក់​ហើយ​របួស​ម្នាក់​ដឹក​មក​តាមផ្លូវ​ក៏​ស្លាប់ សរុប​ស្លាប់​ទាំង​៣​នាក់​”​។​ ​លោក​បញ្ជាក់ទៀតថា “​យើង​មិនទាន់បាន​ព័​ត៌​មាន​លំអិត​ថា មកពី​មូលហេតុ​អ្វី​ជាក់ស្តែង អ្នកណា​ជា​អ្នកបង្ក​ក៏​មិនទាន់​ដឹង​នៅឡើយ កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត​នៅឡើយ​”​។​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស បានអោយដឹងថា “​ទាក់ទង​ករណីនេះ នៅ​មិនទាន់​ដឹងថា ជា​ករណី​អ្វី​នៅឡើយ​ទេ គឺ​យើង​កំពុងតែ​ស្រាវជ្រាវ​។ តែ​ជាការ​អនុវត្ត​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេ​បញ្ជ​សការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ គឺ​បានអោយ​ក្រុមការងារ​ថ្នាក់ជាតិ គឺមាន​កម្លាំងចម្រុះ​ដែលមាន​នគរបាលជាតិ បរិស្ថាន រដ្ឋបាល​ព្រៃឈើ នឹងចុះទៅ​កន្លែងកើតហេតុ​នៅ​ថ្ងៃទី​៣១ ខែមករា ដើម្បី​ស្រាវជ្រាវ​អោយបាន​ច្បាស់​”៕​




No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.