ងោកមួយបើករថយន្តបុកបង្គោលសម្គាល់គីឡូម៉ែត្រនៅម្ខាងផ្លូវរងរបួសមនុស្ស២នាក់
(សៀមរាប)៖មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលខណៈពេលដែលអ្នកបើកបររថយន្តលុចស៊ីស៤៧០បានងងុយដេកហើយធ្វើឱ្យរថយន្តរេចង្កូតទៅបុកបង្គោលប្រាប់គីឡូម៉ែត្រមួយកន្លែងធ្វើឱ្យពួកគាត់ទាំងពីរបានរងរបួសហើយរថយន្តបានខូចខាតយ៉ាងដំណំ។ករណីនេះ បានកើតឡើង ស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិស្ពានត្នោត២ឃុំស្ពានត្នោតស្រុកជីក្រែងខេត្តសៀមរាបកាលពីថ្ងៃទី៣០ខែមករា ឆ្នាំ២០១៨។ មន្ត្រីកងរាជអាវុធហត្ថស្រុកជីក្រែង បាននិយាយថា រថយន្តដែលបុកបង្គោលគីឡូម៉ែត្រខូចមួយកំណាត់មុខយ៉ាងដំណំនោះ ធុនលុចស៊ីសGX៤៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២Al ២២៥៩ ។ចំណែកអ្នករបួស២នាក់គឺម្នាក់ឈ្មោះ វី សាឡឹម ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកបើកបររថយន្ត)និងម្នាក់ទៀតឈ្មោះ ស៊ន់ ប៊ុនធុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិពួក ឃុំពួកចាស់ ស្រុកពួក ខេត្តសៀមរាប(អ្នករួមដំណើរ)។ មន្ត្រីដដែលបានបន្តថាម្ចាស់រថយន្តឈ្មោះវីសាឡឹមបានបើករថយន្តពីទិសកើតទៅទិសលិចហើយបានងងុយដេកក៏ជ្រុលចង្កូតទៅបុកបង្គោលសម្គាល់គីឡូម៉ែត្របណ្តាលអោយរថយន្តខ្ទាតទៅម្ខាងផ្លូវ។សមត្ថកិច្ចបានបន្តថាក្រោយពីកើតហេតុនោះដែរជនរងគ្រោះបានឱ្យបងប្អូនមកស្ទូចរថយន្តរបស់ខ្លួនទៅធ្វើការជួសជុលហើយសមត្ថកិច្ចបានអនុញ្ញាត្តិព្រោះថាករណីគ្រោះថ្នាក់ចរាចរណ៍នោះបង្ករឡើងដោយខ្លួនឯង។
No comments:
Post a Comment