Yllix Ads

ចាប់បានហើយ​ឃាតកស្រីដៃឆៅ ដែលចាក់សម្លាប់បុរសម្នាក់ក្នុងផ្ទះសំណាក់ប្លន់យកម៉ូតូជិះគេចខ្លួនបាត់

ខេត្តកណ្តាល ៖ បន្ទាប់ពីបើកយុទ្ធនាការស្រាវជ្រាវអស់រយៈពេល ៤ថ្ងៃ ព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយនគរបាលស្រុកអង្គស្នួល បានធ្វើការចាប់ខ្លួនស្រ្តីម្នាក់ជាឃាតកដៃឆៅរូបស្អាត ដែលចាក់សម្លាប់បុរសម្នាក់ជាភ្នាក់ងារកាសែត «សម្លេង​ប្រជាជន» ជាច្រើនកាំបិត កាលពី​វេលា​ម៉ោង ​៦​ និង ​២០​នាទី ល្ងាច​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ២០១៨ ​ស្ថិត​​ក្នុងបន្ទប់​លេខ​១១​ ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់» ​​ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ។ គួរបញ្ជាក់ថា បុរសវ័យចំណាស់ម្នាក់ត្រូវមនុស្សស្រីចាក់ជាង ១១កាំបិត ប្លន់យកម៉ូតូ ១គ្រឿង ជិះគេចខ្លួនបាត់បង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោងជាង ៦ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់់ផ្ទះសំណាក់យីហោ «សំណាងណាស់» ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាម ស្រុកអង្គស្នួល ខេត្តកណ្តាល ។ នគរបាលបានឲ្យដឹងថា បើយោងតាមអត្តសញ្ញាណប័ណ្ណជនរងគ្រោះឈ្មោះ នួន សុភាព ហៅ នួន ភាព ភេទប្រុស អាយុ ៥៨ឆ្នាំ មានមុខរបរ ជាថៅកែម៉ាស្សា និងជាអ្នកសារព័ត៌មានសម្លេងប្រជាជន ស្នាក់ភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលបាត់បង់ម៉ាកសេ១២៥ពណ៌ខ្មៅ ស៊េរី២០១៧ មិនចាំស្លាកលេខ ។ បើយោងតាមឈ្មោះ ចែម ប៊ុនធី ជាអ្នកមើលថែផ្ទះសំណាក់ បានឲ្យដឹងថា មុនពេលកើតហេតុម៉ោងជាង ១២យប់ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបស្រីម្នាក់ចូលជួលបន្ទប់លេខ១១​ ជួលដេកជាមួយស្រីនោះ លុះដល់ម៉ោងជាង ១យប់ បានគេនោះ ចេញមកខាងក្រៅរួចអង្គុយលើម៉ូតូរបស់ជនរងគ្រោះ រួចនិយាយទូរស័ព្ទមិនដឹងនិយាយទៅរកអ្នកណានោះទេ តែលឺនិយាយថា ឯងមិនស្គាល់កន្លែងហ្នឹងទេ ឬអញ្ចឹងអញទៅយក រួចក៏ចេញទៅបាត់ លុះមិនឃើញត្រឡប់មកវិញម៉ោងកើតហេតុអ្នកមើលថែផ្ទះមានការសង្ស័យ ក៏ទៅមើលឃើញទ្វារបន្ទប់រហើបរួចឃើញបន្ទប់រញេរញ៉ៃ ហើយបានឃើញបុរសរូបនោះ ដេកស្លាប់នៅក្បែរគ្រែ រួចបានរត់ទៅប្តឹងនគរបាលឲ្យចុះមកពិនិត្យសាកសព ។ សមត្ថកិច្ចបានកំណត់មុខសញ្ញាច្បាស់ថា ស្រ្ដីជាឃាតករកំពុងនៅត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ភ្លាមនោះសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល រួមទាំងកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១៧និង២៣នាទី ត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចធ្វើការនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរយ៉ាងយកចិត្ដទុក នៅចំពោះសមត្ថកិច្ច ស្រ្ដីសង្ស័យជាឃាតករបានឆ្លើយសារភាពថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅរួបនាង(ជនសង្ស័យ) ដោយបបួលមករួមភេទ ខណៈនោះស្រ្ដីសង្ស័យគិតថា ដោយសារខ្លួនមានការខ្វះខាតលុយចំនួន២,៥០០ដុល្លារសហរដ្ឋមេរិក ហើយដឹងថា ជនរងគ្រោះមានគ្រឿង អលង្ការជាប់ខ្លួនច្រើនផងនោះ ក៏មានគម្រោងសម្លាប់ជនរងគ្រោះដើម្បីប្លន់យក ទ្រព្យសម្បត្តិនោះ ។ ភ្លាមនោះស្រ្ដីសង្ស័យបានទារតម្លៃខ្លួន ក្នុងការរួមភេទចំនួន១០ម៉ឺន រៀល តែជនរងគ្រោះឲ្យតែ២០ដុល្លារសហរដ្ឋអាមេរិកទេ ខណៈនោះស្រ្ដីសង្ស័យក៏យល់ព្រមចេញក្រៅ រួចស្រ្ដីសង្ស័យបានយកកូនកាំបិតចុងស្រួច លាក់ទុកក្នុងកាបូបរួចជាស្រេច ។ លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃកើតហេតុ វេលាម៉ោងប្រហែលប្រមាណ១១ ជនសង្ស័យ បានតេទូរស័ព្ទទៅជនរងគ្រោះម្ដងទៀត ដើម្បីណាត់ជួបគ្នារកកន្លែងរួមភេទ ។ លុះដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ជនរងគ្រោះបានជិះម៉ូតូមកទទួលស្រ្ដីសង្ស័យនៅចំណុចមុខច្រកចូលភូមិបូរីកម្មករ ឃុំបែកចាន ដើម្បីទៅចូលដេកផ្ទះសំណាក់យីហោសំណាងណាស់ ដែលមាន ចម្ងាយប្រហែល០,៥គីឡូម៉ែត្រ ។ ខណៈចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែង រួចចូលងូតទឹកក្នុងបន្ទប់ទឹក ឆ្លៀតក្នុងឱកាសនោះផងដែរ ជនសង្ស័យ បានយកកូនកាំបិតពីក្នុងកាបូបលាក់ទុកក្រោមខ្នើយដេក ។ ជនរងគ្រោះនិងជនសង្ស័យបានរួមភេទជាមួយ ដោយជនរងគ្រោះដេកផ្ងារឡើងលើ រីឯស្រ្ដីសង្ស័យអង្គុយពីលើ ខណៈដែលកំពុងរួមភេទ ស្រ្ដីសង្ស័យឃើញជនរងគ្រោះកំពុងមានអារម្មណ៍ស្រើបស្រាលភ្លេចខ្លួន ក៏យកកូនកាំបិតពីក្រោមដែលខ្លួនលាក់ទុកនោះ មកចាក់ជនរងគ្រោះជាច្រើកាំបិត ក៏មានការ ប្រតាយប្រតប់គ្នាធ្លាក់ពីលើគ្រែ ក្នុងគ្រាជាមួយគ្នានោះជនរងគ្រោះខំប្រឹងស្រែក តែត្រូវបានជនសង្ស័យយកខ្នើយសង្កត់ខ្ទប់មាត់ និងចាក់បន្ថែមរហូតដល់ស្លាប់ ។ ក្រោយមកស្រ្ដីសង្ស័យ បានងូតទឹកសម្អាតខ្លួនរួច បានប្រមូលយកគ្រឿងអលង្ការ ,លុយ ,ទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះយកទៅលក់ ។









No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.