Yllix Ads

ករណីគ្រោះថ្នាក់ជិះម៉ូតូបុកសត្វគោដើរឆ្លងផ្លូវរហូតដល់ស្លាប់

ស្រុកស្ទឹងហាវ-បុរសម្នាក់រងគ្រោះរហូតដល់ស្លាប់ក្រោយជិះម៉ូតូបុកសត្វគោដើរឆ្លងផ្លូវ កាលពីម៉ោង7កន្លះយប់ថ្ងៃទី28​ខែ​មករា​ ​ 2018 លើ​ផ្លូវ​សម្តេច​សង្ឃ​ទេពវង្ស​នៅ​ចន្លោះបង្គោល​ គីឡូម៉ែត្រ​លេខ22​/23 ស្ថិតនៅ​ក្រុម1 ភូមិ1​ ឃុំ​អូរត្រេះ​ ស្រុកស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​ ។សមត្ថកិច្ចអោយដឹងថាជនរងគ្រោះឈ្មោះ​ ឈុន​ អុីម ​ភេទប្រុស​ អាយុ​ 35ឆ្នាំ​ មុខរបរ​កម្មករ មានទីលំនៅ​ ភូមិអូត្រជាក់ចិត្ត ឃុំ​ សំរុង​ ស្រុក​ព្រៃនប់ ខេត្ត​ ព្រះសីហនុ​ បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកសត្វគោក៍ងាប់នៅនឹងកន្លែងកើតហេតុដែរ ។បច្ចប្បន្ន​ សព​ជន​រងគ្រោះ ត្រូវបងប្អូនយកទៅលំនៅដ្ឋានធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ត្រូវបានប៉ូលីស​អធិការស្រុក ស្ទឹងហាវ​យកមករក្សាទុក បន្តនិតិវិធី ៕


No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.