Yllix Ads

ស្រីស្រស់ស្អាតដូចតារាម្នាក់ដៃជាប់ខ្នោះដែលខ្ញុំធ្លាប់បង្ហោះកាលពីថ្ងៃមុនមិនមែនជាការថតដើម្បីបង្ហោះលេងសើចនោះឡើយ!


ជនសង្ស័យជាមនុស្ស​ស្រី​២នាក់​ មានរូបរាងស្រស់បស់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋានខណ្ឌ​ដង្កោ​ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកកំពឹស ចុះបង្ក្រាប និង​ឆែក​ឆេរ​ក្នុងបន្ទប់ជួល រហូតរក​ឃើញ​នូវ​ថ្នាំញៀនប្រភេទ​ក្រាមពណ៌ស​ថ្លា​ចំនួន​១១កញ្ចប់តូច​ លាក់ទុកព្រមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀត។ ក្នុងប្រត្តិបតិការណ៍ចុះបង្ក្រប និង​ឃាត់ខ្លួ​ន​ជនសង្ស័យខាងនេះ ​បានធ្វើ​ឡើង​នៅវេលាម៉ោង​៤និង៣០រសៀល ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលជាប់ផ្លូវ​លំ​ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ជនសង្ស័យជាមនុស្សស្រីដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ ឈ្មោះមុំ សុខចន្ថា អាយុ ២៨ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ និងទី២ ឈ្មោះ សៅ បុប្ផា អាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។ នគរបាលខណ្ឌដង្កោ បានឲ្យដឹងថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២នាក់ខាងលើនេះ​ គឺកម្លាំងនគរបាលបានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ រស់នៅ​ក្នុង​ភូមិ​ខាង​លើ​ ថាមានជនសង្ស័យស្រី២នាក់ខាងលើកំពុងតែជួញដូរថ្នាំញៀនយ៉ាងសកម្មនៅក្នុងភូមិ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋភ្លាម កម្លាំងសមត្ថកិច្ច​ នៃ​អធិការដ្ឋាននគរបាលខណ្ឌ​ដង្កោ​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកកំពឹស ចុះ​ទៅឆែកឆេរនៅក្នុងបន្ទប់ជួលជនសង្ស័យ២នាក់ខាងលើ ​ ស្រាប់​តែរក​ឃើញ​នូវ​ថ្នាំ​ ប្រភេទ​ក្រាមពណ៌ស​ថ្លា​ ចំនួន​១១កញ្ចប់តូច​​ជា​សាធាតុ​ញៀន​ និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយចំនួនទៀត​ ហើយ​ក៍បាន​នាំខ្លួន​យក​ទៅ​សាកសួ​រ​នៅ​ប៉ុស្តិនគបាល​ ព្រែកកំពឹស រួចបានយកមកទៅ​សាកសួរ​បន្ត​ទៀត​នៅអធិការខណ្ឌដង្កោ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​២នាក់នោះ​បាន​ សារភាពថា​ ពួក​គេពិត​ជាបានធ្វើសកម្មភាព​ ចែកចាយ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ទាំង​នេះ​ពិត​ប្រាកដមែន​។ សមត្ថកិច្ចបាន​ដកហូត​ ថ្នាំប្រភេទ​ក្រាមពណ៌ស​ថ្លា​ ចំនួន​១១កញ្ចប់តូច​ ថង់​សំរាប់​ច្រក​ថ្នាំមួយ​ចំនួន​ និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ថែមទៀត៕





No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.