Yllix Ads

បង្ក្រាប​ទីតាំង​រាំ​​អាសអាភាសរបស់​ជនបរទេស ១​កន្លែង ​នៅ​ក្រុង​សៀមរាប​

ខេត្ត​សៀមរាប ៖ ​កាលពីថ្ងៃទី​២៥ ​ខែមករា ​ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន បាន​ចុះបង្ក្រាប​ករណី​រូបភាព និង​សម្ភារ​អាសអាភាស​ ១កន្លែង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដឹកនាំ​សម្របសម្រួល​ដោយ ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង​លោកស្រី ឧ​ត្ត​ម​សេនីយ៍​ត្រី ដួង​ថាវ​រី ស្នងការរង​នគរបាល​ខេត្ត ។ ​តាម​ការ​បញ្ជក់​របស់ ​លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​ជូ​ញ​ដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន បាន​ឲ្យ​ដឹងថា​ ក្នុង​កិច្ច​ប្រតិ​ប​តិ្ត​ការ​នេះ បាន​ប្រមូល​ភ្ញៀវទេសចរ​ ចំនួន ៧៧​នាក់ ស្រី​ ៣៦​នាក់ និង​ក្រុម​អ្នករៀបចំ​ចំនួន​ ១០​នាក់ (​ជនសង្ស័យ​) ដែល​កំពុង​ច្រៀង​រាំ​ជា​របៀប​អាសអាភាស ។ ក្នុងនោះ​ ភ្ញៀវ​ចំនួន ​៧៧​នាក់ បាន​នាំទៅដល់​ស្នងការដ្ឋាន​ធ្វើការ​អប់រំ​ រួច​ឲ្យ​គាត់​ត្រឡប់​ទៅវិញ ។ រីឯ​ជនសង្ស័យ​ទាំង ​១០នាក់ ​មាន​ឈ្មោះ ១. Hone Daniel Richard ភេទ​ប្រុស អាយុ ​៣១​ឆ្នាំ ជនជាតិ​អង់គ្លេស, ២.PaulFrancisHarris ភេទ​ប្រុស អាយុ ​៣៣​ឆ្នាំ ជនជាតិ​អង់គ្លេស, ៣. Thomas alexanderJeffries ភេទ​ប្រុស អាយុ​ ២៣​ឆ្នាំ ជនជាតិអង់គ្លេស ។ ៤.Job robertus ភេទ​ប្រុស អាយុ ​២២​ឆ្នាំ ជន​ជ​តិ​អង់គ្លេស, ៥.VINcenthook ភេទ​ប្រុស អាយុ ​២៦​ឆ្នាំ, ៦. Brasch paul Martin ភេទ​ប្រុស អាយុ ​៣៣​ឆ្នាំ ជនជាតិ​ញូ​ហ្សឺ​ឡែ​ន , ៧. Stevens billy ភេទ​ប្រុស អាយុ​ ២២​ឆ្នាំ ជនជាតិអង់គ្លេស, ៨. ballvrre David Nikolais Alex ភេទ​ប្រុស ជនជាតិ​អង់គ្លេស, ៩. drolet Jessica ភេទ​ស្រី អាយុ ​២៥​ឆ្នាំ ជនជាតិ​កាណាដា និង ១០. Kazoleas Edensaran ភេទ​ស្រី អាយុ ​២០​ឆ្នាំ ជនជាតិ​កាណាដា​ ។ ​ជនសង្ស័យ​ទាំង​ ១០​នាក់​នេះ ​ត្រូវបាន​ឃាត់ខ្លួនតាម​បញ្ជា ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាល​ដំបូង​ខេត្តសៀមរាប ។ ក្នុងករណីនេះ​ កម្លាំង​ជំនាញ​​កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការខេត្ត ​ចាត់ការ​តាម​នីតិវិធី ៕



No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.