Yllix Ads

ភេវរកម្មបំផ្ទុះគ្រាប់បែកនៅអាហ្វហ្គានីស្ថានស្លាប់ពលរដ្ឋសុីវិល៩៥នាក់និងរបួសធ្ងន់ស្រាលជាង១៥៨នាក់

បរទេស: អាជ្ញាធរអាហ្វហ្គានីស្ថានបានឱ្យដឹងថាចំនួនមនុស្សស្លាប់បានកើនដល់៩៥នាក់ និង១៥៨នាក់​ទៀត រងរបួសធ្ងន់-ស្រាល នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ​យ៉ាងកក្រើករដ្ឋធានីកាប៊ុល នៃប្រទេស​​អាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ ម្សិលមិញ។ ទ្រព្យសម្បត្តិសាធារណជាច្រើន ក៏ត្រូវបាន​បំផ្លិចបំផ្លាញ​ផងដែរ។ នេះបើតាម​ការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅ​ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០១៨។ ការបំផ្ទុះគ្រាប់បែកខាងលើនេះត្រូវបានប៉ូលិសទីក្រុងកាប៊ុលអះអាងថា ជាការបំផ្ទុះអត្តឃាតដោយរថយន្ត ទៅលើតំបន់ទីប្រជុំជនមួយកន្លែង ស្ថិតនៅជិតអគារ​ចាស់នៃក្រសួង​មហាផ្ទៃអាហ្វហ្គានីស្ថាន ដែលនៅមិនឆ្ងាយប៉ុន្មាន​​ពីការិយាល័យ​​ សហភាពអឺរ៉ុបនិងក្រុមប្រឹក្សាសន្តិសុខជាន់ខ្ពស់ប្រចាំនៅប្រទេសអាស៊ី ខាងត្បូងមួយនេះឡើយគួរបញ្ជាក់ថាបើតាមមន្ត្រីអាហ្វហ្គានីស្ថានថាក្រុមតាលីបង់ បានចេញមុខទទួលខុសត្រូវលើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើន បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕





No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.