Yllix Ads

ស្រ្តីរូបឆោមស្រស់ស្អាតម្នាក់ ចងក.សម្លាប់ខ្លួន បន្សល់ទុកសំបុត្ររៀបរាប់ស្នេហា១ច្បាប

តាកែវ ៖ ស្រ្តីរូបស្អាតវ័យ៣៦ឆ្នាំម្នាក់ សង្ស័យមានវិបត្តិស្នេហ៍ធ្ងន់ធ្ងរ បានសម្រេចធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន ស្លាប់ដោយមិនដឹងមូលហេតុ ដោយដាក់ការសង្ស័យវិបត្តិស្នេហា បន្សល់ទុកកូន ៣នាក់ ឲ្យនៅកំព្រា ដែល ហេតុការណ៍នេះ ​បង្កអោយមានការភ្ញាក់ផ្អើលកាលពីព្រលប់​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។ សពអ្នកស្រី ចេវ សុវឌ្ឍនា ត្រូវបានអ្នកបម្រើក្នុងផ្ទះប្រទះឃើញចងក ដោយយកខ្សែវាំងនន ចងកទៅនឹង ចម្រឹងបង្អួច ក្នុងបន្ទប់ជួលមួយកន្លែង នៅចំណុចកើតហេតុខាងលើ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៨​ម្សិលមិញនេះ។ អ្នកស្រី ចេវ សុវឌ្ឍនា ជាមន្ត្រីបម្រើការនៅរដ្ឋសភា ហើយក៏ជាសមាជិកមួយរូបនៅ ក្នុងក្រុម​យុវជន ១៥៧ គណបក្សប្រជាជនកម្ពុជា​លើការ​ងារ​ពង្រីកចលនាយុវជននៅក្រៅប្រទេសផងដែរ។ មូលហេតុ​ដែល​នាំ​ឲ្យ​ស្ត្រី​រូបនេះ សម្រេច​ចង.ក ​សម្លាប់ខ្លួន​ គឺនៅមិនទាន់មាន​ការអះអាង​ឲ្យ​ច្បាស់លាស់​ពី​ករណី​អត្តឃាតខាងលើនោះទេ តែ​សមត្ថកិច្ច​សង្ស័យ​មាន​វិបត្តិ​ស្នេហា ។ ចំណែកលោក​អធិការ​ក្រុង​ដូន​កែវ ក៏​មិន​បានបញ្ជាក់ពី​មូលហេតុ​ច្បាស់លាស់ នៃ​ការធ្វើអត្តឃាត​នេះដែរ ប៉ុន្តែ​ ក្នុង​បន្ទប់​ធ្វើអត្តឃាត​សមត្ថកិច្ច​បាន​រកឃើញ​សំបុត្រ​មួយច្បាប់​រៀបរាប់​ពី​វិបត្តិ​ស្នេហា ដែល​នាំ​ឲ្យ​សមត្ថកិច្ច​សន្និដ្ឋានថា ការធ្វើអត្តឃាត​នេះ​ បណ្តាល​​មកពី​វិបត្តិ​ស្នេហា ឬស្នេហា​ត្រីកោណ​ជាដើម ។ ក្រោយពីទទួលបានដំណឹងនេះភ្លាមកំម្លាំងនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានចុះទៅដល់កន្លែងកើតហេតុ នឹងធ្វើកោសល្យវិច្ច័យ ដោយបានរកឃើញជនរងគ្រោះបានយកខ្សែវាំងននមាត់បង្អួចចង កំពស់ពីកំរាលឥដ្ឋ​២៤០​សម និងពីកន្លែងចងមកក មានប្រវែង៧០ សម ពីចុងជេីងមកកំរាលឥដ្ឋ២០សម។ នៅក្នុងកាបូបយួរដៃ​ស្ថិតនៅលេីតុក្បែរ ជញ្ជាំងពីខាងកេីតគ្រែដេកមានស្រោមសំបុត្រ ពណ៌គគីហែកដាច់ជាពីរផ្ទាំងមាន​សរសេរ​រៀប​រាប់រឿងវិបត្តិស្នេហាផ្ទាល់ខ្លួន។ យោងតាម​ប្រភពពី​សមត្ថកិច្ច​ក្រុង​ដូន​កែវ បាន​អះអាងថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា មានកូន ៣នាក់​ បច្ចុប្បន្ន​កំពុងស្នាក់នៅ​ជាមួយ​ជីដូន​ក្នុងរាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន ​គេ​ក៏​មិនដែល​ឃើញ​អ្នកស្រី​ទៅណា​មក​ណា​ជាមួយ​ស្វាមី​នោះដែរ ជាហេតុ​នាំ​ឲ្យ​មានការ​សន្និដ្ឋានថា អ្នកស្រី សុ​វ​ឌ្ឍ​នា ជា​ស្ត្រី​មេម៉ាយ ។ សមត្ថកិច្ច​បន្ថែមថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា បាន​ទៅ​ជួល​ផ្ទះ​កន្លែងកើតហេតុ​នៅ​ក្រុង​ដូន​កែវ ដើម្បី​ធ្វើ​អាជីវកម្ម​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ។ បើតាមមិត្តភក្តិ​ស្និទ្ធស្នាល​របស់​ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សម្តែង​ការសោក​ស្តាយ និង​អាណិតអាសូរ​ជាខ្លាំង ព្រោះ​អ្នកស្រី​ជា​មនុស្ស​មានទឹក​ចិត្តល្អ និង​តែង​ជួយ​រាល់​ទុក្ខ​ធុរៈ​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ពួកគេ​ក៏​មិន​នឹកស្មានថា​ អ្នកស្រី​គិត​ខ្លី​ធ្វើអត្តឃាត​បែបនេះ​ផងដែរ ។ សមត្ថកិច្ចមិនបានបញ្ជាក់ឲ្យច្បាស់លាស់អំពីមូលហេតុនៃការធ្វើអត្តឃាតខាងលើទេ។ ប្រភពពីប្រជាពលរដ្ឋមួយចំនួនបានសង្ស័យករណីខាងលើជាអំពើឃាតកម្ម។ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ពិនិត្យ​សព​រួចរាល់​ហើយ សព​ អ្នក សុ​វ​ឌ្ឍ​នា ត្រូវបាន​កំម្លាំងជំនាញ ប្រគល់ជូន​ក្រុម​គ្រួសារ​​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ក្នុង​រាជធានី​ភ្នំពេញ ៕





No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.