លិង្គឡើងរឹងហើយឈឺ តើមកពីអ្វី?
Priapism គឺជាជំងឺមួយដែលធ្វើឲ្យលិង្គឡើងរឹងជាប់រហូត និងពេលខ្លះធ្វើឲ្យឈឺខ្លាំងទៀតផង។ រឿងនេះចាត់ទុកថាជាជំងឺបានលុះត្រាតែ លិង្គឡើងរឹងយូរជាង ៤ម៉ោងជាប់ដោយគ្មានការភ្ញោចខាងផ្លូវភេទសោះ។ យ៉ាងណាមិញ ជំងឺនេះមិនឃើញកើតមានជាញឹកញាប់ឡើយ តែវាច្រើនតែកើតលើបុរសវ័យខ្ទង់ ៣០ឆ្នាំ។
ភាពឡើងរឹងរបស់លិង្គធម្មតាគឺកើតឡើងដោយសារតែមានការភ្ញោចខាងរាងកាយ ឬផ្លូវចិត្ត។ លំហូរឈាមដ៏ច្រើននឹងហូរទៅលិង្គដើម្បីឲ្យលិង្គទៅជារឹងបាន។ នៅពេលការភ្ញោចចប់ហើយ លំហូរឈាមក៏ថយចុះ ហើយលិង្គក៏លែងរឹងទៀតដែរ។
សម្រាប់ជំងឺ Priapism អ្នកជំងឺមានបញ្ហាមួយទាក់ទងនឹងលំហូរឈាមទៅលិង្គ។ មានជំងឺផ្សេងៗគ្នាច្រើនណាស់ដែលប៉ះពាល់ដល់របៀបនៃការហូរឈាមចេញនិងចូលលិង្គ។ ជំងឺទាំងនោះមានដូចជា៖
• ជំងឺកង្វះគ្រាប់ឈាម Sickle Cell Anemia
• ជំងឺមហារីកគ្រាប់ឈាមស
• ជំងឺមហារីកគ្រាប់ឈាម Multiple Myeloma
មនុស្សធំប្រហែល ៤២ភាគរយដែលមានជំងឺកង្វះគ្រាប់ឈាម Sickle Cell Anemia នឹងមានអាការៈជំងឺ Priapism ក្នុងពេលវេលាណាមួយក្នុងជីវិត។
ជំងឺ Priapism ក៏អាចកើតឡើងដែរបើសិនជាអ្នកប្រើថ្នាំតាមវេជ្ជបញ្ជាមួយចំនួន ឬញៀននឹងគ្រៀងស្រវឹង ឬថ្នាំញៀន។ ថ្នាំតាមវេជ្ជបញ្ជាមួយចំនួន និងជំងឺដែលអាចប៉ះពាល់ដល់លំហូរឈាមលិង្គដែរនោះមានដូចជា៖
• ការប្រើថ្នាំដើម្បីព្យាបាលលិង្គមិនឡើងរឹង
• ថ្នាំប្រឆាំងការបាក់ទឹកចិត្ត
• ក្រុមថ្នាំ Alpha Blockers
• ថ្នាំសម្រាប់ព្យាបាលជំងឺថប់អារម្មណ៍
• ថ្នាំរំលាយកំណកឈាម
• ថ្នាំអ័រម៉ូន
• ថ្នាំសម្រាប់ព្យាបាលជំងឺក្មេងរពឹសខុសទំនង (Attention Deficit Hyperactivity Disorder)
• ការពុលសារធាតុកាបូនម៉ូណូអុកស៊ីត
• ពីងពាងខាំ
• ជំងឺទាក់ទងនឹងការរំលាយអាហារ
• ជំងឺសរសៃប្រសាទ
• ជំងឺមហារីកទាក់ទងនឹងលិង្គ៕

No comments:
Post a Comment