ភ្ញាក់ឡើងបងតោះទៅផ្ទះយើងវិញ..កុំដេកចឹងបង..ខ្មាស់គេកុំដេកចឹង..ពូអើយមីងអើយ!! ជួយប្តីខ្ញុំផងមុិចបានជាគាត់ដេកចឹង?
នេះជាសំឡេងទ្រហោយំយ៉ាងក្តុកក្តួលមួយ ដែលបាត់បង់មនុស្សជាទីស្រលាញ់ ដោយសារពិជឃាតគ្រោះថ្នាក់ចរាចរប្រហារជីវិតកាលពីព្រឹកមុិញ
រថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែង ប្រពន្ធនិងបងប្អូនមកទ្រហ៊ោយំឱបសពប្ដី ដោយក្ដីអាឡោះអាល័យនិងសោកស្ដាយ
ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅចំណុចមុខស្ថានទូតជប៉ុន តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ហើយត្រូវបានប្រពន្ធ និងបងប្អូនមកទ្រហ៊ោយំឱបសពប្ដី ដោយក្ដីអាឡោះអាល័យ និងសោកស្ដាយជាពន់ពេក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចោមរោមមើលយ៉ាងខ្លាំង។
សពជនរងគ្រោះមានឈ្មោះ ងិន ភារៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាចុងភៅ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូធំម៉ាក Pulsar ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1FU-5224 ធ្វើដំណើតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនគួរសម។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ធុនធំមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-5000 បានធ្វើដំណើរចូលគន្លងផ្លូវខាងម៉ូតូ បញ្ច្រាសទិសគ្នា ខណៈដែលផ្លូវម្ខាងទៀត កំពុងបើកការដ្ឋានជួសជុលផ្លូវ ធ្វើឲ្យរថយន្តបង្កបុកជាមួយម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះខ្ទៀតចូលក្រោមកង់ និងត្រូវរថយន្តកិនបែកប្រអប់ជើងខាងឆ្វេងខ្ទេចស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្នុងអំឡុងពេលនោះ អ្នកបើកបរថយន្តបង្កបានបន្តដំណើរទៅមុខបន្ថែមទៀត តែត្រូវបានប្រជាពលរដ្ឋតាមចាប់បានមកវិញ ហើយក៏ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្ដង ៕
វីដេអូ

No comments:
Post a Comment