Yllix Ads

ចង់មានអារម្មណ៍ស្ងប់ និងសុខភាបល្អ សាកញុំអាហារទាំងមើល!


របបផ្លែឈើខាងក្រោមនេះអាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់សុខ បំបាត់នូអារម្មណ៍តានតឹង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ នេះបើយោងតាម គេហទំព័រព័ត៌មានសុខភាព Health news ចេញផ្សាយនៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
អាហារដែលអ្នកគួរជ្រើសរើស បរិភោគទាំងនេះមានដូចជា៖
  • ក្រូច
ក្រូច
ក្រូចជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីន C ដោយអាចជួយប្រឆាំង ជាមួយអារម្មណ៍តានតឹងយ៉ាងល្អ។ គួររកក្រូចមកបរិភោគ ឲ្យបានញឹកញាប់ ដែលក្រៅពីជួយមិនឲ្យមានអារម្មណ៍ C ហើយនៅជួយឲ្យមានអារម្មណ៍ ស្រស់ស្រាយទៀតផង។
  • ទំពាំងបារាំង
ទំពាំងបារាំង
បន្លែប្រភេទនេះ មានភាពល្បីល្បាញខាងសម្បូរវីតាមីន B ដែលវីតាមីនប្រភេទនេះ អាចជួយកាត់បន្ថយអារម្មណ៍តានតឹង បានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក្តី អ្នកគួរចងចាំថា ការបរិភោគទំពាំងច្រើន នឹងធ្វើឲ្យទឹកនោមមានក្លិនឆ្អេះ ដូច្នេះអ្នកកួរតែបរិភោគក្នុងបរិមាណសមរម្យបានហើយ។
  • ផ្លែប័រ
ផ្លែប័រ
ក្រៅពីប្រភេទខ្លាញ់ដ៏ល្អហើយ ផ្លែប័រនៅជួយឲ្យអ្នកបរិភោគ មានអារម្មណ៍ស្រស់ស្រាយបានផងដែរ ព្រោះថា ផ្លែឈើប្រភេទនេះ សំបូរទៅដោយសារជាតិ ក្លូតាថៃអូ ដែលមានគុណសម្បត្តិ ក្នុងការទប់ស្កាត់ ការស្រូបទាញសារជាតិខ្លាញ់ ទៅកាន់ពោះវៀន ដែលជាប្រភេទបង្កឲ្យកើតសភាព ហៅថា «Oxidative Damage»។ ផ្លែប័រសម្បូរទៅដោយសារ ជាតិហ្វូឡេតខ្ពស់ ដូច្នេះបើបានបរិភោគផ្លែឈើប្រភេទនេះ ញឹកញាប់ និងជួយឲ្យអារម្មណ៍របស់អ្នកធូរស្រាល ព្រមទាំងកាត់បន្ថយអារម្មណ៍ តានតឹងផ្សេងៗ។
  • ស្រ្តប៊ើរី
ស្រ្តប៊ើរី
សម្បូរទៅដោយវីតាមីន C ដែលជាវីតាមីនជួយកាត់បន្ថយ អារម្មណ៍តានតឹងបានយ៉ាងល្អបំផុត។ ក្រុមអ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ បានធ្វើការសាកល្បង ទៅលើមនុស្សចំនួន ១២០នាក់ ហើយបានធ្វើការវាស់ស្ទង់ ពីអារម្មណ៍ឆេវឆាវ និងភាពឃោរឃៅរបស់ពួកគេ បានបង្ហាញថា មានការថយចុះ និងមានអារម្មណ៍ធូរស្បើយ ជាងមុន។
  • សណ្តែកវ៉លណាត់
សណ្តែកវ៉លណាត់
សណ្តែកប្រភេទនេះ សម្បូរទៅដោយគុណប្រយោជន៍ ផ្នែកអាហារដែលមានទាំងអាស៊ីដ អាល់ហ្វាឡៃឡេអ៉ីក អូមេហ្គា-៣ និង ហ្វីណូហ្វីណល។ សម្រាប់អាហារប្រភេទនេះ ក្រៅពីជួយឲ្យមានអារម្មណ៍ ស្រស់ស្រាយហើយនៅជួយកាត់បន្ថយការ ធ្វើឲ្យភាពចងចាំចុះខ្សោយទៀតផង។ យោងទៅតាមការសិក្សា របស់ស្ថាប័នស្រាវជ្រាវសុខភាពជាតិ សហរដ្ឋអាមេរិកបានរកឃើញថា អូមេហ្គា ៣ ដែលមាននៅក្នុងសណ្តែកវ៉លណាត់ អាចជួយរក្សាកម្រិតនៃ អ័រម៉ូនដែលធ្វើឲ្យអារម្មណ៍តានតឹង ឲ្យស្ថិតនៅក្នុងកម្រិតធម្មតា៕
 

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.