Yllix Ads

កត្តាអ្វីខ្លុះ ​ដែល​ធ្វើ​ឲ្យ​អ្នក​បាត់បង់​អារម្មណ៍​ផ្លូវភេទ

កត្តា​មួយចំនួន​ ដែល​ធ្វើ​ឲ្យ​លោកអ្នក​បាត់បង់​អារម្មណ៍​ផ្លូវភេទ

កត្តាអ្វីខ្លុះ ​ដែល​ធ្វើ​ឲ្យ​អ្នក​បាត់បង់​អារម្មណ៍​ផ្លូវភេទ

1- រវល់​ពេក ៖ ភាព​មមាញឹក​ជាមួយនឹង​ការងារ ថែទាំ​កូន រៀនសូត្រ ជួប​ជាមួយ​មិត្តភក្តិ និង​ការងារ​ផ្ទះ​ច្រើន វា​ធ្វើ​ឲ្យ​លោកអ្នក​មិនសូវមាន​អារម្មណ៍​គិតពី​ការរួម​ភេទ ព្រោះ​អី​រយៈពេល​ពីរ​បី​នាទី ដែល​លោកអ្នក​ត្រូវ​ចំណាយ​សម្រាប់​រឿង​រួមភេទ បែរជា​ទៅ​គិតពី​ពេលវេលា​សម្រាក​ទៅវិញ។  



2- មាន​អារម្មណ៍​ស្ត្រេ​ស ឬ​ព្រួយបារម្ភ ៖ ការព្រួយបារម្ភ​ច្រើន​មានន័យថា ការ​រួមភេទ​តែងតែ​ជា​រឿង​ចុងក្រោយ​របស់​មនុស្ស។ វា​អាច​ពិបាក​ក្នុងការ​មាន​អារម្មណ៍​សិច នៅពេល​អ្នក​កំពុងតែ​គិត​អំពី​ការចំណាយផ្សេងៗ ឬ​បញ្ហា​នៅ​កន្លែងធ្វើការ។ ប្រសិនបើ​លោកអ្នក​ធ្លាប់មាន​បទពិសោធន៍​រួមភេទ​មិនល្អ​ពីមុនមក ឬ​មាន​ជម្ងឺ​កាមរោគ ការ​មាន​ផ្ទៃពោះ ឬ​ភាព​មិនល្អ​របស់​អ្នកនោះ វា​អាចធ្វើ​ឲ្យ​អ្នក​មិន​ចង់​ប្រព្រឹត្ត​វា​ទៀត។

3- ភាព​ធុញទ្រាន់ ៖ ក្រោយពីរ​រួមរស់​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​មក ការ​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​គ្នា​ជា​រឿង​ធម្មតា​ទេ ហើយក៏​មិន​មានន័យថា​អ្នក​មិន​ស្រលាញ់គ្នា​ទៀត​ដែរ វា​គ្រាន់តែ​ជា​អារម្មណ៍​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ចង់​រួមភេទ ជាមួយគ្នា​ទៀត​ដោយ​ការប្រើ​ក្បាច់​ដដែល​ប៉ុណ្ណោះ។

4- ការមិន​ចូលចិត្ត​រាង​របស់​ខ្លូន​ឯង ៖ ការរស់នៅ​ជាមួយ​ដៃគូរ អាច​នឹងធ្វើ​ឲ្យ​អ្នក​ឃើញថា​រាងកាយ​មានការ​ប្រែប្រួល ឬ​លែង​ពេញចិត្ត​ខ្លួនឯង​ទៀត ទើប​ធ្វើ​ឲ្យ​អ្នក​បារម្ភ​ច្រើន។ ការ​មាន​អារម្មណ៍​បែបនេះ ទើប​ធ្វើ​ឲ្យ​ពេល​ដោះ​សម្លៀកបំពាក់​ទៅ​មិន​ចង់អោយ​ដៃគូរ​រួមភេទ​ឃើញ។

5- កំពុង​ប្រើ​ថ្នាំ ៖ ថ្នាំ​ពន្យា​កំណើត ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ថ្នាំ​បំបាត់​ការបាក់​ទឹកចិត្ត សុទ្ធ​តែមាន​ឥទ្ធិពល​ទៅលើ​ចំណង់​ផ្លូវភេទ។

6- ទើបតែ​មានកូន​ហើយថ្មីៗ ៖ អ្នក​ទើបតែ​សម្រាលកូន ឬ​មាន​កូនខ្ចី​ចំណង់​ផ្លូវភេទ​របស់​អ្នក​ប្រហែលជា​ត្រូវ​ធ្លាក់ចុះ​ខ្លាំង​តែម្តង។ ដោយសារតែ​អ័រម៉ូន នៃ​ការស្រលាញ​កូន​នៅតែ​គ្របដណ្តប់​ខ្លាំងពេក ឬ​មាន​ការបាក់​ទឹកចិត្ត ក្រោយពី​សម្រាលកូន​រួច។

7- ញ៉ាំ​អាហារ​មិនសូវ​ល្អ​ចំពោះ​សុខភាប​ច្រើនពេក ៖ សូកូឡា និង​ស្រា​អាច​ផ្តល់​ថាមពល​ដល់​អ្នក​បាន​ច្រើន​ក្រោយពី​ញ៉ាំ​រួច ប៉ុន្តែ​វា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ ឡេសឡះ អស់កម្លាំង និង​ឆេវ​ឆៅ​ទៀតផង​វា​សុទ្ធតែ​ដាក់​សំពាធ​ដល់​ការមិន​ចង់​រួមភេទ និង​បន្ថយ​ចំណង់​ផ្លូវភេទ។ លើសពីនេះទៅទៀត​វា​ក៏​អាច​រំខាន​ដល់​អរ​ម៉ូ​ន និង​អារម្មណ៍​ទៀតផង។ 

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.