Friday, July 11 2025

Yllix Ads

​បុរសចូលចិត្ត​មើល​វីដេអូ​សិច​ច្រើន​អាច​ធ្វើឲ្យ​ខួរក្បាល​ស្វិត​បាន​

​តាម​ការសិក្សា​ដ៏​តូច​មួយ ដែល​មាន​ការថត MRI នោះ​បាន​រកឃើញថា បុរស​ដែល​មើល​វីដេអូ​សិច​ភាគច្រើន​គឺ​ធ្វើឲ្យ​តំបន់​ខួរក្បាល Grey Matter មិនសូវ​មាន​ច្រើន ដូច​បុរស​ដែល​មើល​តិច​បំផុត​ឡើយ​។ ​គេ​បាន​រកឃើញ​នូវ​ទំនាក់ទំនង​តិចតួច​ទៅ​មធ្យម​មួយ​រវាង​ចំនួន​ម៉ោង​នៃ​ការមើល​វីដេអូ​សិច​ក្នុង​មួយ​សប្តាហ៍ និង​ការ​មិនសូវ​សកម្ម​នៅ​ផ្នែក​ជាច្រើន​នៃ​ខួរក្បាល​ទើប​ធ្វើឲ្យ​ជាប់​ទាក់ទង​នឹង​ការភ្ញោ​ចខាង​ផ្លូវភេទ​លើ​មនុស្ស​ប្រុស​។ ​កាលណា​ចំនួន​ម៉ោង​នៃ​ការមើល​វីដេអូ​សិច​កាន់តែច្រើន ចំនួន​ឬ​ទំហំ​តំបន់​ខួរក្បាល Grey Matter និង​ការបញ្ជូន​សញ្ញា​របស់​ខួរក្បាល​កាន់តែ​តិច​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បញ្ហា​ធំ​មួយ​នៃ​ការសិក្សា​នេះ​គឺថា អ្នក​មិន​អាច​ប្រាប់​បាន​ថា​អ្វី​ទៅ​ជា​មូលហេតុ និង​ឥទ្ធិពល​របស់​វា​បាន​នៅឡើយ​ទេ​។ មនុស្ស​អាច​យល់​ថា បុរស​ដែល​មាន​ភាព​ខ្សោយ ឬ​តំបន់​មួយ​ជា​ច្រើន​នៃ​ខួរក្បាល​មិនសូវ​មាន​សកម្ម​ជា​មនុស្ស​ដែល​ចូល​ចិត្ត​មើល​វីដេអូ​សិច​ទៅ​វិញ​ដែរ​។ សរុបមក ការសិក្សា​នេះ​មិន​បាន​ផ្តល់​អំណះអំណាង​ច្បាស់លាស់​ថា ការមើល​វីដេអូ​សិច​អាច​ធ្វើឲ្យ​ខួរក្បាល​ស្វិត​ឡើយ ប៉ុន្តែ​ជា​ចំនុច​ដែល​យើង​គួរតែ​កត់សម្គាល់​ដែរ​។



No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.