Yllix Ads

រថយន្តប្រើហ្គាស១គ្រឿងបានផ្ទុះឆេះសន្ធោសន្ធៅពេលកំពុងបើកបរ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់


កំពង់ធំ៖ មានករណីផ្ទុះឆេះរថយន្ត១គ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ៦ កាលពីវេលាម៉ោងជិត៥ ល្ងាចថ្ងៃទី៣០ខែមករាឆ្នាំ២០១៨ នៅចំនុណ ភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបង្ហើបឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ប្រភេទកូរ៉េ ម៉ាកហ៊ីហិនដាយ មួយតោនកន្លះពណ៍ស ដឹកទឹកផ្លែឈើចម្រុះ បើកបរពីទិសខាងជើងទៅត្បូង បានធំក្លិនហ្គាស ក្រោយមកបន្តិចស្រាប់តែលឺសម្លេងផ្ទុះក្តាំង នៅកណ្តាលផ្លូវ ក៏ឃើញមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅ បណ្តាលឲ្យឆេះព្រូឡានម្នាក់ស្លាប់នៅនឹងកន្លែង និងតៃកុងឡានម្នាក់រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក(បារាយណ៏ សន្ទុក )។


បន្ទាប់មកគេឃើញមានអ្នកជិតខាង និងសមត្ថកិច្ចមកជួយអន្តរាគមន៏ បាញ់ពន្លត់និងសម្រួលចរាចរណ៍។
រហូតមកដល់ល្ងាចនេះ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ៖ទី១. ឈ្មោះ ជឹមឆេងអាន ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ជាព្រូឡានបានស្លាប់នៅនឹងកន្លែងកើតហេតុ
ទី២.ឈ្មោះ ជិនគឹមឆូយ ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ជាអ្នកបើកបរ បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកបារាយណ៍ ស្រុកសន្ទុក។


No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.