Yllix Ads

គ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្តនិងរថយន្តដែលមានទិសដៅបញ្ជ្រាសទិសគ្នាលើផ្លូវជាតិ លេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៩-១៧០

ស្រុកព្រៃនប់-យប់ថ្ងៃ ២៨ ខែមករា ឆ្នាំ២0១៨ វេលាម៉ោង ១៩.៥០នាទី មានគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្តនិងរថយន្តដែលមានទិសដៅបញ្ជ្រាសទិសគ្នាលើផ្លូវជាតិ លេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៩-១៧០ស្ថិតនៅ ភូមិតាពៅ ឃុំតានៃ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចប្រាប់ថា រថយន្តម៉ាកSUPE ផ្លាកលេខ ភ្នំពេញ២B៦៦០២ មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ សូ វុទ្ធី ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរជាងផ្សាដែក មានទីលំនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ(គ្មានរងរបួស) ពេលមកដល់ចំណុចកើតហេតុខាងលើ រថយន្តSUPE បានបត់ធ្វេងបណ្ដាលអោយរថយន្តTOYOTA TACOMAបុកធ្លាក់មកចិញ្ចើមផ្លូវខាងស្តាំដៃ។ រថយន្តម៉ាក TOYOTA TACOMA ផ្លាកលេខ ភ្នំពេញ២AB៦២១៤ បើកបរដោយឈ្មោះ ជិន រិទ្ធី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ បើកបរ មានទីលំនៅ ភូមិមនោរម្យ ឃុំ តានៃ ស្រុកព្រៃនប់ ខេតព្រះសីហនុ(គ្មានរងរបួសក្រោយកើតហេតុរថយន្តទាំងពីរត្រូវបាននគរបាលចរាចរណ៍ ស្រុកព្រៃនប់យកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយបន្ត៕




No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.