ជិះម៉ូតូសុខៗ ស្រាប់តែខ្យល់គរ ស្លាប់ភ្លាមៗ
ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូឌុបកូនប្រុសចេញពីផ្ទះមក ធ្វើការនៅម្តុំសែនសុខភ្នំពេញថ្មី ខណៈឌុបកូនមកដល់កន្លែងការហើយ បានជិះម៉ូតូម្នាក់ឯងមកវិញ តាមផ្លូវស្រាប់តែងងឹតមុខដួលម៉ូតូស្លាប់ភ្លាមមួយរំពេច សង្ស័យថាខ្យល់គរ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី ៣០ មករា ២០១៨ នៅតាមផ្លូវ ១០១១ កែងន៨ង១៩៨៦ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ។
សពបុរសខាងលើមានឈ្មោះ តុល វ៉ិត អាយុ៤៦
ឆ្នាំ រស់នៅផ្ទះលេខ១៤៦ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែងខណ្ឌដង្កោ ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកហុងដារឌ្រីមសេ១២៥ ស៊េរី០៦ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-4733 ។
តាមប្រភពពត័មានពីកន្លែងកើតហេតុថា គេឃើញបុរសខាងលើជិះម៉ូតូម៉ាកហុងដារសេ១២៥ស៊េរីស៊េរី០៦ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-4733ធ្វើដំណើរតាមផ្លូវ១០១១ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានដួលម៉ូតូដោយខ្លួនឯង ដល់ពេលប្រជាពលរដ្ធចោមរោមមើល ទើបដឹងថាជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
បើតាមសម្តីពីកូនស្រីរបស់សពបានឲដឹងថា មុនពេលកើតហេតុ គាត់បានឌុបកូនប្រុសម្នាក់ចេញពីផ្ទះនៅភូមិទួលសំបូរ ឆ្ពោះមកភ្នំពេញថ្មីដែលជាកន្លែងកូនប្រុសធ្វើការលុះ ពេលដាក់កូនដល់
រួចរាល់ គាត់ក៏បានជិះម៉ូតូមកវិញ ដូចសព្វមួយដង។ តែក្នុងថ្ងៃនេះម៉ោងប្រហែលជាង៧ព្រឹក បានទទួលទូរស័ព្ទពីប្អូនប្រុសថា ឪពុកខ្លួនបានស្លាប់ហើយ ដោយសង្ស័យខ្យល់គរ ទើប កូនស្រី បានធ្វើដំណើរមកមើលនៅកន្លែងកើតហេតុ ឃើញឪពុកស្លាប់ពិតមែន ដោយឡែកប្អូនប្រុសបានចេញទៅរកក្រណាត់ស មកគ្របសពឪពុកខ្លួន។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបាន ពិនិត្យសពឃើញថាសពពិតជាស្លាប់ដោយសារខ្យល់គរ ពិតមែន ទើបរៀបចំឯកសារប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
No comments:
Post a Comment