Yllix Ads

ទុស្សេខ្សែភ្លើងឆេះ​ឃ្លាំង​អេ​តចាយបណ្តាលអោយស្រី្តម៉ម៉ាយម្នាក់ឆេះខ្លោចខ្លួនស្លាប់យ៉ាងអណោចអធម

ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ភូមិភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។មានករណីឆ្លងចរន្តអគ្គិសនីមួយកើតឡើងបណ្តាលអោយ​​ឆេះ​ឃ្លាំង​អេ​តចាយមួយកន្លែង ស្លាប់ស្ត្រី​ម៉េម៉ាយម្នាក់​ក្នុងខណៈ​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​រលឹម។ តាមប្រភពសមត្ថកិច្ចនគរបាលបាន ប្រាប់​អោយដឹងថា៖ ជន​រង​គ្រោះ​ដែល​ស្លាប់ឈ្មោះ ធូ តាំង​ហូ​វ ហៅ​តាំង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់ រស់នៅ​ភូមិ​កេីតហេតុ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដេក​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែង​ហុយបង្កជាអណ្តាតភ្លេីង​ចេញពី​ក្នុង​បន្ទប់ ចំណែក​កូន​ៗ​ទៅ​រៀន​អស់ ។ តាម​ការ​ពិនិត្យ​នៅ​លើ​ដឹងខ្លួន​សព ឃើញ​មាន​ខ្សែភ្លើង​ព័ទ្ធ​លើ​ខ្លួន ដូច្នេះ​បើ​តាម​ការ​សន្និដ្ឋាន​ជំ​ហ៊ានដំបូងរបស់សមត្ថកិច្ច​ សង្ស័យ ​ជន​រង​គ្រោះ​គាត់​យក​ឌុ​យ​ខ្សែភ្លើង​មានទឹកទៅដោត​នឹង​ព្រី​ភ្លើង បណ្ដាល​ឲ្យ​ទុ​ស្សេ​ឆេះ​ហើយ​ឆក់​ស្លាប់​តែ​ម្តង ។ ក្រោយពីពិនិត្យសមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិធ្វើយបុណ្យតាមប្រពៃណី ៕




No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.