Yllix Ads

យុវជន​ម្នាក់ជិះម៉ូតូបត់ឆ្លងថ្នល់មិនប្រយត្ន័ ត្រូវរថយន្តឡិច​ស៊ី​ស៥៧០ បុកផ្លោង ១៥ម៉ែត្រ រងរបួស​ធ្ងន់

ខេត្តកំពង់ធំៈ ហេតុការណណ៍នេះបានកើតឡើងកាលពី​រសៀល​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ចំណុច​គីឡូ​មែត្រ​លេខ១១០ និង១១១ ភូមិ​អង្គ​នាង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។ មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ម៉ាក(C.D) ពណ៌​ខ្មៅ ជិះ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ស្របពេលនោះ ក៏មាន​រថយន្ត​សេរី​ទំនើប​ម៉ាក​ឡិច​ ស៊ី​ស៥៧០ ពណ៌​ខ្មៅ បើកបរ​យ៉ាង​លឿន ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង គឺ​ពី​ភ្នំពេញ​ទៅ​សៀមរាប ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ចំ​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ផ្លោង​ជាង១៥ម៉ែត្រ បង្ក​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើក​ទៅមុខ​បន្តិច​អែប​ខាងស្តាំ ចុះមក​ជួយ​មើល​អ្នករងគ្រោះ។ ជនរងគ្រោះ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ផា សុខ​ហេង ភេទ​ប្រុស អាយុ២០ឆ្នាំ រស់នៅ​ភូមិ​អង្គ​នាង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក ស្រុក​បារាយណ៍-សន្ទុក។ បន្ទាប់មក​សមត្ថកិច្ច​នគរបាល​ស្រុក​បារាយ​ណ៏​បាន​ចុះមក ជួយ​សម្រួល​ចរាចរ​ណ៏ និង​ធ្វើការ​វាស់វែង លើ​គំនូស​ប្លង់​បង្ក ដើម្បី​ប្រមូលយក​វត្ថុតាង​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក រងចាំ​ភាគី​ទាំងសងខាង ចូលខ្លួន​ទៅ​ដោះស្រាយ​តាមផ្លូវ​ច្បាប់។ អ្នកបើកបរ​រថយន្ត ឈ្មោះ សំ តេ​ត្រា ភេទ​ប្រុស អាយុ៤៨ឆ្នាំ រស់នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បានធ្វើ​ដំណើ​ទៅ​ឡើងផ្ទះ​បងប្អូន​នៅ​ខេត្តសៀមរាប បាន​បើករថយន្ត​ម៉ាក​ឡិច​សីស(៥៧០) ពាក់​ស្លា្ល​ក​លេខ ភ្នំពេញ 2AI.6898 បើកបរ​ល្បឿន​លឿន ក៏​វាក់​អើ និង​ម៉ូតូ​បើក​ឆ្លងផ្លូវ ជាន់​ហ្វ្រាំង​មិនទាន់ ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​តែម្តង ៕




No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.