Yllix Ads

វិធីងាយៗ ក្នុងការកម្ចាត់ក្លិនមិនល្អចេញពីប្រដាប់ភេទស្ត្រី


ជាទូទៅ ស្ត្រីជាច្រើនមិនមានអារម្មណ៍ប្រកបដោយផាសុខភាពឡើយ ដោយសារតែក្លិនមិនល្អនៅត្រង់ប្រដាប់ភេទ ហើយបញ្ហានេះ បណ្តាលមកពីមូលហេតុជាច្រើន ដូចជាអំឡុងពេលមករដូវ ឬមុនពេលមករដូវជាដើម។ វាក៏អាចបញ្ចេញក្លិនភ្លាមៗផងដែរ ក្រោយពីការរួមភេទ ឬក្នុងពេលរួមភេទ។ ការមានជាតិសើមត្រង់ប្រដាប់ភេទ គឺជារឿងសាមញ្ញទៅហើយ ប៉ុន្តែ វាអាចបណ្តាលឲ្យមានក្លិនមិនល្អនៅត្រង់ប្រដាប់ភេទ។ ប្រសិនបើអ្នកឃើញសារធាតុពណ៌ស ឬលឿងចេញមកក្រៅ ឬមានអារម្មណ៍ក្តៅក្រហាយក្រហល់ដូចគេដុត រមាស និងក្លិនស្អុយចេញមកក្រៅ វាបង្ហាញថា អ្នកមានមេរោគ ឬការបង្ករោគនៅត្រង់ប្រដាប់ភេទហើយ។


ម្សៅសូដា (Baking Soda) គឺជារូបមន្តដ៏ពិសេសក្នុងការរក្សា និងធ្វើឲ្យកម្រិត PH ក្នុងខ្លួនរបស់ស្ត្រី មានតុល្យភាព ហើយនៅពេលដែលកម្រិត PH មានតុល្យភាព ក្លិនមិនល្អនៅត្រង់ប្រដាប់ភេទ នឹងត្រូវបាត់បង់។ ប្រសិនបើអ្នកចង់ចាកចេញពីក្លិនមិនល្អត្រង់ប្រដាបភេទ សូមអនុវត្តនូវវិធីសាស្ត្រងាយៗដូចខាងក្រោមនេះ។
អ្នកគ្រាន់តែលាយម្សៅសូដា កន្លះពែងក្នុងទឹកសម្រាប់ងូតរបស់អ្នក។ លាងប្រដាប់ភេទរបស់អ្នកជាមួយនឹងទឹកដែលលាយហើយនេះ និងសម្ងួតដោយប្រើប្រាស់កន្លែងពោះគោ។ វិធីសាស្ត្រនេះ នឹងជួយឲ្យអ្នកគេចផុតពីការបង្ករោគ និងកម្ចាត់ក្លិនមិនល្អផ្សេងៗ៕

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.