Yllix Ads

ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​នៅ​វ័យក្មេង​ពេក

​ការ​មានគ្រួសារ គឺជា​រឿង​មួយ​ដែល​ស្រស់ថ្លា ហើយ​មនុស្ស​គ្រប់​រូប​តែងតែ​ប្រាថ្នា​ចង់បាន​គ្រួសារ​មួយ​ប្រកបដោយ​សុភម​ង្គ​ល​។ ប៉ុន្តែ​ដើម្បីឱ្យ​គ្រួសារ​មួយ​ប្រកបដោយ​សុភម​ង្គ​ល​មនុស្ស គ្រប់ៗ​រូប​ត្រូវតែ​ចេះ​រៀបចំ​ផែនការ​គ្រួសារ​ឱ្យបាន​ច្បាស់លាស់​ជៀ​ងវាង​នូ​វ​បញ្ហា​ណាមួយ​ដែល​អាច​កើតមានឡើង​ដូចជា​៖ ការ​មិនទាន់​ត្រៀមខ្លួន​ធ្វើ​ជា​ម្តាយ​ឪពុក​គេ ការ​កំណត់​នៅ​ចំ​នួន​កូន និង​សមត្ថភាព​ដែល​អាច​ចិញ្ចឹម​ពួកគេ​បាន ។​ល​។ សម្រាប់​គ្រួសារ​ដែល​នៅ​វ័យក្មេង​ត្រូវ​ធ្វើការ​ស្វែង​យល់ ឱ្យបាន​ច្បាប់​លាស់​មុននឹង​សម្រេចចិត្ត​យក​សមាជិកគ្រួសារ​ថ្មី និង​ត្រូវ​ធ្វើការ​ពិ​និត្រ​សុខភាព ឱ្យបាន​ម៉ត់ចត់ ពីព្រោះ​វា​អាច​ធ្វើឱ្យ​មាន​ការ​ប៉ះពាល់​សុខភាព​នៅពេលដែល​មាតា​មាន​ផ្ទៃពោះ​នៅ​វ័​យ​ក្មេង​ពេក​។ ម្យ៉ាង​ទៀត​សម្រាប់​យុវ​វ័​យ នា​ពេលបច្ចុប្បន្ន ត្រូវតែ​ចេះ​ធ្វើការ​គិតពិចារណា​ឱ្យបាន​ល្អិតល្អន់​មុននឹង​សម្រេចចិត្ត​ធ្វើការ​រួមភេទ​ជាមួយ​ដៃគូរ​របស់​ខ្លូន ពីព្រោះ​ដើម្បី​ជៀងវាង​ការមាន​ផ្ទៃពោះ​នៅ​វ័​យ​ក្មេង​ពេក​។ ដូច្នេះ ហើយ​ទើប​យើង​ធ្វើ​ការសិក្សា​ថា តើ​ការ​មាន​ផ្ទៃពោះ​នៅ​វ័យក្មេង​ពេក​មាន​ផលវិបាក​អ្វី​ខ្លះ​?​
​ការ​មាន​ផ្ទៃពោះ​នៅមុន​អាយុ ១៨​ឆ្នាំ ត្រូវបាន​គេ​ចាត់ទុកថា ការ​មាន​ផ្ទៃពោះ​នៅ​វ័យក្មេង ហើយ​ការ​មាន​ផ្ទៃពោះ​នៅ​វ័យក្មេង​ពេក​អាច​បណ្តាល​ឱ្យ​ស្ត្រី​ជា​ម្តាយ​មាន​បញ្ហា​សុខភាព​ប៉ះ​ពាល់​ដល់​ការសិក្សា ព្រោះ​ជា​វ័យ​កំពុង​សិក្សា ហើយ​ក៏​ប៉ះពាល់​ចំពោះ​ការ​ចិ​ញ្ចឹ​ម​បីបាច់​ថែរក្សា និង​ការលូតលាស់​របស់​ទារ​ក​ផងដែរ​។ ការ​មាន​ផ្ទៃពោះ នៅ​វ័យក្មេង​ពេក ជារឿយៗ​កើតឡើង​ចំពោះ​ស្ត្រីវ័​យ​ក្មេង​ដែល​មិន​បាន​ទទួល​ព័​ត៌មាន​ត្រឹមត្រូវ​ក្នុង​ការ​មាន​ផ្ទៃពោះ និង​មិនបាន​ប្រើប្រាស់​មធ្យោបាយ​ព​ន្យា​រកំ​ណើ​ត​ឱ្យបាន​ត្រឹមត្រូវ​។ ចំពោះគូ​ស្វាមីភរិយា​ដែល​នៅ​វ័​យ​ក្មេង​ពេក គ្រួសារ​របស់​ពួកគេ​ចង់ឱ្យ​កូនស្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​ពួកគេ​មិន​បាន​ដឹងថា​ការ​មាន​ផ្ទៃពោះ​នៅ​វ័យ​ក្មេងពេល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្មេងស្រី និង​កូន​របស់​នាង​នោះទេ​។​
​ផលវិបាក​នៅពេល​សម្រាល​ដូ​ដូចជា​៖​
  • ​​អាច​អូស​ពេលវេលា​នៅពេល​សម្រាល ព្រោះ​ឆ្អឹងត្រគាក និង​ប្រដាប់ភេទ​តូចចង្អៀត (​ឆ្អឹង​នេះ​មិនទាន់​លូតលាស់​ពេញលេញ ដែល​ជា​បញ្ហា​ប្រឈម​នៅពេល​កើត​) ជួនកាល​មាន​ផលវិបាក​មួយ​ចំនួន​ដូចជា​៖ ស្បូន​អាច​រហែក ហើយ​ម្តាយ​នឹង​ស្លាប់​ដោយ សារ​ការបាត់បង់​ឈាម​ច្រើន​
  • ​ក្បាល​របស់​ទារក​អាច​ធ្វើឱ្យ​ប្រដាប់ភេទ​រហែក (​ការ​រហែក​នេះ​អាច​បណ្តាលឱ្យ​ឆ្លាក់ ឈាម​ខ្លាំង និង​មាន​ផលវិបាក​ដល់​រន្ធ​ទឺកនោម រន្ធ​គូទ ឬ​ស្បូន​រហែក​ទៅ​ថ្ងៃក្រោយ​)​
  • ​​ស្ត្រី​វ័យ​ក្មេងមាន​ឆ្អឹងត្រគាក​តូចចង្អៀត មិនទាន់​លូតលាស់​ពេញលេញ ដែល​ជា​បញ្ហា​ប្រឈម​នៅពេល​កើត​ជួនកាល​ក៏​ចាំបាច់​ត្រូវ​ធ្វើការ​សម្រាល​តាម​វិធី​វះកាត់ ប្រសិនបើ​ការវះកាត់​នេះ​ធ្វើ​មិនទាន់ពេល​នោះ​ទេ ទារក នឹង​ម្តាយ​នឹង​មាន​គ្រោះថ្នាក់​ដល់ជិ​វិត​។​
ផលវិបាក​ដល់​កូន​ដូចជា​៖
  • ​​ទារក​លូតលាស់​មិន​ពេញលេញ អាច​កើត​មុនពេល​កំណត់ ឬ​កើត​មិន​គ្រប់ទ​ម្ងន់ អាច​ស្លាប់​នៅពេល​សម្រាល​មិន​រួច ឬ​នៅ​ទីកន្លែង​ឆ្ងាយ​ពី​ម​ន្ទីរ​ពេទ្យ​ដែល​មិនអាច​រក​សេវា​វះកាត់​បាន​។​
​ដូច្នេះ​ហើយគូ​ស្វាមីភរិយា​ដែល​នៅ​កេ្ម​ង​ត្រូវធ្វើ​ការគិត និង​ចេះ​រៀបចំ​ផែនការ​គ្រួសារ​ថា​ត្រូវ​មានកូន​នៅពេលណា យក​កូន​ប៉ុន្មាន​នាក់ របៀប​នៃ​ការ​ថែ​ក្សា​កូន​ក្នុងផ្ទៃ ការចាក់​ថ្នាំ​បង្ការ ការ​រក​សេវា​សម្រាល​ឱ្យបាន​ត្រឹមត្រូវ ការ​បំបៅ​ដោះកូន ការថែទាំ​កូន និង​ការ​ចិញ្ចឹម​កូន​។ ម្យ៉ាង​ទៀត​ត្រូវតែ​ធ្វើការ​ប្រើប្រាស់​នូ​វ​មធ្យោបាយ​ព​ន្យា​កំ​ណើ​ត និង​ធ្វើការ​ពិ​គ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំ​នា​ញ ដើម្បី​ប្រឹក្សា​ពី​បញ្ហា ការ​មាន​ផ្ទៃពោះ និង​សេវា​ថែទាំ​សុខភាព​ណាមួយ​ដែល​សមស្រប​សម្រាប់​សុខភាព​ខ្លូន​ឯង​ឱ្យបាន​ត្រឹមត្រូវ​។ ហើយ​យុវ​វ័យ​ត្រូវតែ​ធ្វើការ​ស្វែង យល់ថា​វ័យ​ដែល​អាចមាន​ផ្ទៃពោះ​បាន​គឺ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើងទៅ និង​ត្រូវមាន​ទំនួលខុសត្រូវ​ទាំង​មុន និង​ក្រោយ​រៀបកា​រចំ​ពោះ ការ​មានកូន​។ យុវ​វ័យ​ត្រូវជៀ​សវាង​ការ​មាន​ផ្ទៃពោះ​នៅ​វ័​យ​ក្មេង​ពេក​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ង​ន់​ធ្ង​រ​ដល់​ក្មេងស្រី​ជា​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ហើយ​យុវ​វ័យ​គ្រប់រូប​ត្រូវមាន​ផែនការ​ច្បាស់លាស់​ពី​ការ​មាន​ផ្ទៃពោះ​៕​





No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.