Sunday, July 13 2025

Yllix Ads

តុលាការប្រជាពលរដ្ឋ ចាប់បុរស​ម្នាក់ កាត់ទោសដោយវាយទាត់ធាក់រងរបួសធ្ងន់ បន្ទាប់ពីបុរសរូបនេះធ្វើសកម្មភាព លួចកាច់សោរ កម៉ូតូ

ភ្នំពេញៈ ហេតការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ៦៣ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ជនសង្ស័យ​មានឈ្មោះ ណូ សុវណ្ណ​វង្ស ហៅ អា​លូ ភេទ​ប្រុស អាយុ២៦ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ​ក។ មុនពេល​កើតហេតុ ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​ជនរងគ្រោះ​ម្នាក់ នៅតាម​បណ្តោយ​ផ្លូវ៦៣ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ភ្លាមនោះ ជនរងគ្រោះ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច។ បន្ទាប់មក សមត្ថកិច្ច​ក៏​ទៅដល់​កន្លែងកើតហេតុ ហើយ​ព្យាយាម​រុករក​ជនសង្ស័យ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុងតែ​សម្ងំ​ក្នុង​បន្ទប់ទឹក​របស់​ផ្ទះ​ប្រជាពលរដ្ឋ​តែម្តង។ ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្ម​ភាពជា​ញឹកញាប់​ហើយ តែ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​មិនអាច​ចាប់បាន ទើបតែ​មកដល់​ថ្ងៃកើតហេតុ ជនសង្ស័យ​បានធ្វើ​សកម្មភាព​ម្តងទៀត ហើយ​ប្រជាពលរដ្ឋ​បានឃើញ​រាយការណ៍​ទៅ​សមត្ថកិច្ចភ្លាមៗ ទើប​ឃាត់ខ្លួន​បាន​នៅក្នុង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ជនសង្ស័យ​សម្ងំ​នៅក្នុង​បន្ទប់ទឹក។ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕





No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.