Yllix Ads

​រថយន្ត​ដឹក​ដីមួយគ្រឿង​ កិន​គ្រាប់​៦០មិល្លីម៉ែត្រ ​គៀបជាប់​កង់ សំណាង​ល្អមិន​ផ្ទុះ​

សៀមរាប​ ៖​ រថយន្ត​ដឹក​ដី ១គ្រឿង​​ បើក​កិន​គ្រាប់​​មិន​ទាន់​ផ្ទុះ ១​គ្រាប់​គៀប​ជាប់ ​នឹង​កង់រថយន្ត​ ពេលដឹកដី​ចូលក្រុង​សៀមរាប ​​កាលពី​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៨​ ក្នុងភូមិ​ភ្ញា​ជ័យ​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង.​ខេត្តសៀមរាប ​។ សមត្ថកិច្ច នគរបាល​​សង្កាត់ ​ស្វាយ​ដង្គំ​ បាន​ឲ្យ​ដឹង​ថា ​ម្ចាស់រថយន្ត​ដឹក​ដី​ឈ្មោះ​ នេ​ត​ កុម្ភៈ​ ភេទ​ប្រុស​ អាយុ ​៣០​ឆ្នាំ​ ជា​អ្នក​រស់នៅ​ក្នុងភូមិ​ភ្ញា​ជ័យ​ សង្កាត់​ស្វាយ​ដង្គំ​ បាន​ដឹក​ដី​ពី​កន្លែង ​រណ្តៅ​ដី​របស់​យាយ​ហ្គិ​ច​ ក្នុងភូមិ​ថ្នល់​ ឃុំ​រុន​តា​ឯក​ ស្រុក​បន្ទាយស្រី​ ហើយ​បាន​ដឹក​យក​មក​លក់​នៅ​ក្រុង​សៀមរាប​ ។ បន្ទាប់​ពី​ម្ចាស់​រថយន្តយកដី​ចាក់​ ​រួច​យក​ឡាន ​មក​ជួសជុល​នៅ​យាន្ត​ដ្ឋា​ន​ ១កន្លែង ​នៅ​សង្កាត់​ស្វាយ​ដង្គំ​ ក៏​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ ​៦០​មី​លី​ម៉ែត្រ​ ចំនួន ​១​គ្រាប់ គៀប​ជាប់​ប្រឡោះកង់​រថយន្ត​ ពេល​នោះ​ ​ក៏​ភ័យ​ស្លន់ស្លោ​ហៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ភ្លាមៗ តែម្ដង​​។ លោក​បន្ថែម​ថា​ បន្ទាប់​ពី​សមត្ថកិច្ច​ទៅ​ដល់​ ក៏​បាន​រាយការណ៍​ទៅស៊ី​ម៉ាក់ ​មក​ដោះ​ ដើម្បី​យក​ទៅ​កម្ទេច​ចោល​ ។​ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ​នេះ​គឺជា​សំណាង​របស់​ម្ចាស់​រថយន្ត​ណាស់​ដែល​មិន​កិន​ចំ​ ព្រោះ​អី​គ្រាប់​នេះ ​អាច​មាន​លទ្ធភាព​ផ្ទុះ​បាន​ ហើយ​គ្រាប់​មីន​នេះ ​ផលិត​នៅសហរដ្ឋអាមេរិក​ ៕




No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.