Thursday, July 10 2025

Yllix Ads

យុវតីសិស្សថ្នាក់ទី១២ វិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង ខេត្តរតនគិរី ត្រូវជនតិរិច្ឆានរំលោភរួចសម្លាប់ចោលយ៉ាងព្រៃផ្សៃបំផុត!

(រតនគិរី)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារតែប្រទះឃើញ សពយុវតីសិស្សវិទ្យាល័យភូមិថ្មី ដេកស្លាប់ទាំងអក្រាតកាយ ក្នុងវាលស្មៅជាប់តូបលក់ចាប់ហួយ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ បើតាមឪពុកយុវតីរងគ្រោះ ឈ្មោះ ស៊ុត អាត់ ជនជាតិគ្រឹងរៀបរាប់ឲ្យដឹងថា កូនស្រីគាត់ឈ្មោះ អាត់ ស៊ីង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។ ឪពុកយុវតីរងគ្រោះប្រាប់បន្តថា កូនស្រីតែងតែដេកក្នុងតូបលក់ចាប់ហួយម្នាក់ឯង គឺមិនឡើងដេកផ្ទះនៅក្រោយជាមួយក្រុមគ្រួសារនោះទេ ហើយយប់កើតហេតុនេះ មិនមានឮសូរសំឡេងអ្វីគួរឲ្យចាប់អារម្មណ៍ដែរ ប៉ុន្តែចន្លោះម៉ោង៧-៨យប់រូបគាត់ចូលមកក្នុងលក់ហួយ មិនឃើញដូចសព្វដងក៏ដើររកជុំវិញផ្ទះ។ ឪពុកយុវតីរងគ្រោះបន្តថា លុះដល់ម៉ោង៣ទៀបភ្លឺ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែឃើញដេកក្នុងវាលស្មៅក្បែរតូបលក់ចាប់ហួយ ទាំងអក្រាតកាយគួរអាណិតអាសូរ។ សូមជម្រាបថា រហូតដល់៧៖៤៥នាទី ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ហាក់ ហ៊ន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ដឹកនាំសមត្ថកិច្ចនគរបាលជំនាញ នគរបាលមូលដ្ឋានអាវុធហត្ថមូលដ្ឋាន និងមន្ត្រីសុខាភិបាល ធ្វើកោសល្យវិច្ឆ័យរួចប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជនជាតិ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនោះ ជាករណីរំលោភសម្លាប់ ព្រោះសពគេឃើញមានស្នាមច្របាច់ក ហើយនៅកន្លែងកើតហេតុមានស្នាមប្រតាយប្រតប់គ្នាផងដែរ៕



No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.