Yllix Ads

ស្ដ្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ទឹកដោះគោ​សរីរាង្គ​អាច​បន្ថយ​កម្រិត IQ របស់​កូន​ដែរ​ទេ​?


ស្ដ្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ទឹកដោះគោ​សរីរាង្គ​អាច​បន្ថយ​កម្រិត IQ របស់​កូន​ដែរ​ទេ​?

យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បានឲ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ប្តូរ​មក​ញ៉ាំ​ទឹកដោះគោ​សរីរាង្គ​វិញ​ប្រហែលជា​ធ្វើឲ្យ​ការលូតលាស់​ខួរក្បាល​របស់​កូន​ក្នុងផ្ទៃ​មាន​ការប្រឈម​មុខ​បាន​។ រឿង​នេះ​ធ្វើឡើង​ក្រោយពី អ្នកស្រាវជ្រាវ​បាន​រកឃើញថា ទឹកដោះគោ​សរីរាង្គ​មាន​កម្រិត​អ៊ីយ៉ូត​តិច​ជាង​ទឹកដោះគោ​ស្តង់ដារ​។ 
​ជាតិ​អ៊ីយ៉ូត​ជា​តម្រូវការ​សម្រាប់​មុខងារ​សុខភាព​របស់​ក្រពេញ​ទី​រ៉ូ​អ៊ីត​។ អ័រម៉ូន​របស់​ក្រពេញ​នេះ​ជា​តម្រូវការ​ចាំបាច់​មួយ​សម្រាប់​ការលូតលាស់​របស់​ខួរក្បាល និង​ខួរឆ្អឹងខ្នង​ក្នុង​ទារក​ដែល​មិន​ទាន់​កើត​។ មានន័យ​ថា កាលណា​ញ៉ាំ​ជាតិ​អ៊ីយ៉ូត​គ្រប់គ្រាន់​ក្នុង​ពេល​មាន​ផ្ទៃពោះ វា​គឺជា​រឿង​សំខាន់​សម្រាប់​ជីវិត​។ 
​ជា​លទ្ធផល​នៃ​ប្រព័ន្ធ​ខុសៗ​គ្នា ទឹកដោះគោ​បាន​ផលិត​ចេញពី​គោ​សរីរាង្គ​ដែល​ស៊ី​ស្មៅ​ជា​អាហារ​ក្នុង​រដូវក្តៅ ហើយ​ក៏​ត្រូវបាន​គេ​ស្គាល់​ទៀតថា វា​មាន​ជាតិ​អ៊ីយ៉ូត​តិច​ជាង​ទឹកដោះគោ​ស្តង់ដា​រដែរ​។ ការសិក្សា​នេះ​បាន​ប្រៀបធៀប​ទៅលើ​ទឹកដោះគោ​ដែឡ​បាន​មកពីផ្សា​ទំនើប​ក្នុង​រដូវរងារ​។ គេ​រកឃើញ​ថា ក្នុង​រដូវរងារ ទឹកដោះគោ​សរីរាង្គ​នៅតែ​មាន​ជាតិ​អ៊ីយ៉ូត​តិចជាង​ទឹកដោះគោ​ស្តង់ដារ​មួយ​ភាគ​បី​ដដែល​។ រឿង​នេះ​មិន​បាន​គិត​ទៅដល់​ជាតិ​ខ្លាញ់​ដែល​វា​មាន​នៅឡើយ​ទេ​។ ប៉ុន្តែ​ជាតិ​អ៊ីយ៉ុ​តដែល​មាន​ស្ថិត​ក្នុង​ទឹកដោះគោ​សរីរាង្គ​ធម្មតា​ចំណុះ ៣៤៦​មី​លី​លីត្រ​គឺ​នៅតែ​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ប្រចាំថ្ងៃ​។ 
​ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកស្រាវជ្រាវ​មិនបាន​ពិនិត្យ​ពិតប្រាកដ​ទៅលើ​ឥទ្ធិពល​នៃ​ការ​ទទួលទាន​ទឹកដោះគោ​ចំពោះ​សុខភាព​កូន​នៅ​ទេ​រួម​ទាំង​ភាព​វ័យឆ្លាត​ផង​។ ការ​សិក្សា​ក៏​មិន​បាន​ពិចារណា​ទៅ​លើ​ចំនួន​ផ្ទុក​ជាតិ​អ៊ីយ៉ូត​នៅក្នុង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ឬ​ប្រភព​មិនមែន​ពី​ទឹកដោះគោ​ដូចជា ស៊ុត ត្រី និង​គ្រាប់​ធញ្ញជាតិ​ផ្សេងៗ​ទៀត​ដែរ​។ 
​ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​នេះ​មិន​បាន​ផ្តល់​អំណះអំណាង​ណាមួយ​ដែល​បញ្ជាក់ថា ការ​ញ៉ាំ​ទឹកដោះគោ​សរីរាង្គ​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​ការប៉ះពាល់​ដល់​ភាព​វ័យឆ្លាត​របស់​កូន​ក្នុង​ផ្ទៃ​ឡើយ​។ ប៉ុន្តែ​យក​ល្អ​គួរតែ​ចាំ​ថា ទឹកដោះគោ​សរីរាង្គ​ទំនងជា​មាន​ជាតិ​អ៊ីយ៉ូត​តិចជាង​ទឹកដោះគោ​ស្តង់ដែឬ ដូច្នេះ​អ្នក​ប្រហែលជា​ត្រូវ​រក្សា​តុល្យភាព​ញ៉ាំ​អាហារ​ចេញពី​ប្រភព​ផ្សេងៗ​ទៀតផង​៕

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.