បើកឡានទៅបុក ក្បាលនាគចែកទ្រូវផ្លូវ ក្រឡាប់ផ្ងារជើង
ជនជាតិចិនម្នាក់ ស្រវឹងធ្លាក់ភ្នែកបើកឡាន ម៉ាកសឺរដេសទៅបុកក្បាលនាគ ចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង តែមិនបង្ក
គ្រោះថ្នាក់ ដល់មនុស្សឡើយ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមករា
ឆ្នាំ២០១៨ នៅតាមផ្លូវម៉ៅសេទុង កែងផ្លូវ១៩៩ ក្នុងសង្កាត់ ទួលស្វាយព្រៃ២
ខណ្ឌចំការមន រាជធានីភ្នំពេញ។សាក្សីបានឲ្យដឹងថា រថយន្តបង្ក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញបើកតាមផ្លូវ
ម៉ៅសេទុង ពីត្បូងទៅជើង ល្បឿនលឿនដូចហោះ ក៏បុកបុកក្បាលនាគ ចែកទ្រូងផ្លូវ
ក្រឡាប់ បង្កការភ្ញាក់ផ្អើល ហើយសមត្ថកិច្ច បានឃាត់ អ្នកបើក រថយន្តបង្ក និង
ចុះមកវាស់វែង យករថយន្ត ទៅការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ
តាមនីតិវិធី៕
No comments:
Post a Comment