ចាក់ថ្នាំមួយម្ជុល ដាក់សេរ៉ូមមួយកំប្លោក ស្លាប់ក្មេងប្រុសម្នាក់
ក្មេងប្រុសម្នាក់ បានស្លាប់ ក្រោយពីការ ព្យាលបាល របស់លោកគ្រូពេទ្យ ឯកជន ឈ្មោះយឹមស៊ីវ៉ន កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ២០និង ៣០ នាទី នៅភូមិ ៣ ឃុំស្រែអង្រ្គង ។
ក្មេងប្រុស់ ឈ្មោះសុខ ឡេង អាយុ ១២ឆ្នាំ បានឈឺ រយះពេល ៣ ថ្ងៃមកហើយ រហូត ដល់ថ្ងៃទី៤ ឪពុកក្មេងនោះ បានយកកូន មកចាក់ថ្នាំ នៅផ្ទះពេទ្យឯកជន គ្មានយីហោ។ឪពុករបស់ក្មេងនោះ បានឲ្យដឹងថា កូនរបស់គាត់ ត្រូវបានពេទ្យ ឈ្មោះ យឹម ស៊ីវ៉ន ចាក់ថ្នាំ មួយម្ជុល និងព្យួសេរ៉ូម ហើយថែមទាំង ឲ្យផិកថ្នាំ ងុយដេក មួយគំរបដប ។
ក្រោយមក ក្មេងនោះ មានសភាពខុសធម្មតា ពេទ្យ វ៉ន បានឲ្យឈ្មោះ ឆីន ហេម ដែលត្រូវជាឪពុក យកក្មេងមកផ្ទះវិញ ពេលចេញពី ផ្ទះពេទ្យមក បានប្រមាណជា ៣០០ម៉ែត្រ ក្មេងនោះ បានដាច់ខ្យល់ស្លាប់តែម្តង។ ចំពោះករណីនេះ កម្លាំងជំនាញស្រុក កំពង់ ធ្វើការស្រាវជ្រាវ បន្ត ៕
No comments:
Post a Comment