ប្តីរត់ចោល តាំងពីមានផ្ទៃពោះ ៤ខែ ក្រពេកដើរទៅពេទ្យ ឲ្យជួយសម្រាល
ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ បានធ្វើដំណើរ ដោយថ្មើរជើង ពីស្ថានីយ៍រថភ្លើង ចូលមកកាន់ មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីអោយ ពេទ្យឆ្មប ជួយសម្រាលកូន កាលពីម៉ោង ៦និង៣០ នាទី ល្ងាចថ្ងៃ២៣ មករា ២០១៨ គ្មានគ្រួសារ សាច់ញាតិទេ ដោយប្រាប់គ្រូពេទ្យថា ប្ដីរបស់គាត់ បានរត់ចោលគាត់ តាំងពីមាន ផ្ទៃពោះ ៤ខែមកម្លេះ។
បច្ចុប្បន្នស្ត្រីជា ម្តាយរូបនេះ ក្រីក្រគ្មានប្រាក់ និងមានស្ថានភាព ស្លេកស្លាំង ដោយសារ ខ្វះអាហារបំប៉ន ។ គាត់សម្រាល បានកូនស្រីមួយរូប មានទម្ងន់ ២គីឡូក្រាម និងបានស្នើរក សប្បុរសជន អោយជួយឧបត្ថម្ភ ដល់ស្ត្រីជាម្តាយនិងកូនស្រី ទើបសម្រាល នេះផងដែរ៕
No comments:
Post a Comment