Yllix Ads

ប្រទះឃើញសពបុរសម្នាក់ ស្លាប់អង្គុយនិងមានខ្សែចងពីក្រោយ



ខេត្តបាត់ដំបង ៖ សពបុរសម្នាក់ត្រូវបានប្រជាកសិករប្រទះឃើញស្លាប់អង្គុយនិងមានខ្សែចង ពីក្រោយថែមទៀត ដែលធ្វើអោយមានការភ្ញាក់ផ្អើល ដោយប្រភពជាច្រើនបានសន្និដ្ឋាន
ថា ជាអំពើឃាតកម្មយ៉ាងពិតប្រាកដ ដោយសារតែការសម្លឹងមើលទៅតាមក្រសែភ្នែក អាចនិយាយថាមានការសម្លាប់រួចយកមកចងភ្ជាប់នឹងដើមឈើតែម្តង ។
ការភ្ញាក់ផ្អើលនេះ គឺនៅវេលាម៉ោងប្រហែល ១០ និង ៣០ នាទី ព្រឹក ថ្ងៃទី២៤ ខែមករាឆ្នាំ២០១៧នៅទួលមួយកន្លែងកណ្តាលវាលស្រែ ត្រង់ ចំណុច បឹងអំពិល ភូមិជ្រោយស្នា ឃុំខ្នាចរមាសស្រុកបវេល ខេត្តបាត់ដំបង ដោយសារតែមានប្រជាពលរដ្ឋដើរទៅកាប់ដើមស្នោ ហើយក៏បានប្រទះឃើញមនុស្សស្លាប់នៅនឹងទួលនោះក្នុងព្រៃរបោះ។
ក្រោយពីបានទទួលនូវសេចក្តីរាយការណ៍រួចមកសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបវេលរួមនិងកម្លាំងនគរបាលខេត្ត(ព្រហ្មទណ្ឌ និងបច្ចេកទេស ) ដោយមានលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលផែនយុត្តិធ៌ម បានចុះទៅត្រួតពិនិត្យសពជនរងគ្រោះ ដែលជាមនុស្សប្រុស អាយុប្រហែល ៤៥ ឆ្នាំ មិនស្គាល់សាវតា នៅត្រង់ចំណុចកើតហេតុគឺសមត្ថកិច្ចជំនាញបានអះអាងថា សពត្រូវបានចង ក ដោយខ្សែអង្រឹងទៅនឹងដើមពង្រលើដីទួល គឺចុងខ្សែម្ខាងចងកនិងចុងខ្សែម្ខាងទៀត គឺរុំនឹងប្រអប់ដៃខាងឆ្វេងនិងស្លាប់មានលក្ខណៈអង្គុយ អាចមើលមួយភ្លែតគឺនិយាយបានថា វាជាអំពើឃាតកម្មសុទ្ធសាធ ។
ក្រោយពីបច្ចេកទេស វិទ្យាសាស្រ្ត ពិនិត្យរួចមក ក៏បានធ្វើការ សន្និដ្ឋានថា នេះជាករណីធ្វើអត្តឃាត ដោយខ្លួនឯងមិនក្រោយពី៤៨ ម៉ោងនោះឡើយ ដោយសារតែសពមានហើម និងមានក្លិនស្អុយ ឯរន្ធភ្នែកទាំងសងខាងមានដង្កូវតូចៗដោយសារតែជនរងគ្រោះ មានហូរទឹកកាម និងលាមក មកជាមួយ ហើយជុំវិញបរិវេណកើតហេតុគ្មានអ្វីដែលជាស្លាកស្នាម ក្នុងករណីឃាតកម្មនោះឡើយ។
លោកស្នងការរងបានសង្កត់ធ្ងន់ថា បើទោះបីជាករណីនេះជាការធ្វើអត្តឃាតក៏ដោយ ក៏លោក និងកំលាំងជំនាញនៅតែបន្តធ្វើការស្រាវជ្រាវដើម្បីរកសាវតាជនរងគ្រោះ និងឈានដល់ការដឹងអំពីមូលហេតុដែលនាំអោយជនរងគ្រោះធ្វើអត្តឃាតនៅទីឆ្ងាយបែបនេះ ព្រោះនៅក្នុងតំបន់ខាងលើគ្មានអ្នកណាស្គាល់នោះឡើយ ៕

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.