Yllix Ads

​រថយន្ត​ទំនើប​មួយគ្រឿង​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​ម្នាក់ទៀត​របួសធ្ងន់

(​ភ្នំពេញ​)៖​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ត​ទំនើប​ម៉ាក​HILUXREVO2017​បើក​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​ម្នាក់ទៀត​របួសធ្ងន់​ឯ​តៃកុង​រថយន្ត​បើកទ្វារ​រត់​តែ​សមត្ថកិច្ច​ដេញចាប់​ខ្លួន​បាន​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​លេខ​១០០៣ ភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៨​។ ​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​ដោយ​រថយន្ត​HILUXREVO2017​បាន​បើក​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង​។​បន្ទាប់មក​ជនបង្ក​អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើកទ្វារ​រថយន្ត​រត់​គេ​តែ​សមត្ថកិច្ច​ដេញតាម​ទាន់​ឃាត់ខ្លួន​យកទៅ​ធ្វើការ​សាកសួរ​តាម​នីតិវិធី​។​ដោយឡែក​រថយន្ត​បង្កហេតុ​និង​ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​បានធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ​រួច​យកទៅ​រក្សាទុក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ដោយ​ស្រាយ​តាមផ្លូវ​៕



No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.