Yllix Ads

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​ស្រុក​សំរោង​ទង​


(​កំពង់ស្ពឺ​)៖​គ្រោះថ្នាក់​ចរាចរ​រវាង​រ​យន្ត​បុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​ហេតុការណ៍​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៥​និង​៣៦​ត្រង់ចំណុច​ភូមិ​ព្រៃ​សុ​ភី​ឃុំ​ត្រ​ពាំ​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០១៨​។​
​សាក្សី​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ពួកគាត់​ឃើញ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR.7074 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បើកបរ​ពី​កើ​តទៅ​លិច​។​

លុះ​បើក​មកដល់​ចំណុច​ខាងលើ ក៏បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1B.4716 បើកបរ​ដោយ​ឈ្មោះ ឃឹម ខា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង​ដែល​បើកបរ​ស្រប​ទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។​

​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​ជំនាញ​ធ្វើការ​វាស់វែង​និង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី​៕

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.