Yllix Ads

ឈប់​ម៉ូតូ​​អត់​ដក​សោ មានអីចោរ​ឡើង​ជិះ​រត់​បាត់

ខេត្តកំពង់ធំ៖ ករណី​ចោរលួច​ម៉ូតូ​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​ឥន្ទ​កុមារ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះលោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ហ៊ុយ ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ ម៉ាក​ឌ្រី​មC១២៥ ពណ៌​ខ្មៅស៊េរី​២០១៥ ពាក់​ស្លាក​លេខ កំពង់ធំ ១G-៣៩៧៨ ទុក​ចោល​នៅ​ពីមុខ​ផ្ទះ​របស់​ខ្លួន ដោយ​មិន​បាន​ដក​យក​កូនសោ​ទេ រួច​ក៏​ដើរ​ចូល​ទៅ​យក​កូន​នៅ​ក្នុងផ្ទះ ខណៈនោះ​ចោរ​ម្នាក់​ឃើញ​ឱកាសល្អ​ក៏​ឡើង​ជិះ​ម៉ូតូ​រត់គេច តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែ​កថា​ចោរ​ៗ។ ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ជនសង្ស័យ​ជា​ចោរលួច​នោះ​ភ័យ​ពេក​ក៏​ជិះ​ម៉ូតូ​ដួល​នៅ​ចំណុច​ផ្លូវបំបែក​ផ្សារ​ថ្នល់​បែក ក្នុងភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ហើយ​ក៏​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ដោយ​មាន​របួស ក៏​នាំ​យក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ខេត្តកំពង់ធំ។ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​នោះ​ឈ្មោះ ខូ​វ ខន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ​សំព្រោ​ច ស្រុក​ស្ទោង ខេត្តកំពង់ធំ ករណី​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​បំពេញ​សំណុំរឿង​តាម​នីតិវិធ។



No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.