ជនជាតិវៀតណាមយកបង្គាមកដាក់ហាលពាស់ពេញផ្លូវកៅស៊ូ ដែលជាផ្លូវសាធារណរបស់រដ្
ខេត្តកណ្តាល ៖ ឈ្មួញជនជាតិវៀតណាមមួយក្រុម បានយកបង្គាមកដាក់ហាលពាស់ពេញផ្លូវកៅស៊ូ ដែលជាផ្លូវសាធារណរបស់រដ្ធ ត្រង់ចំណុចអតីតកំពង់ចម្លងអ្នកលឿង ត្រើយខាងលិចស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវកររស់នៅជុំវិញតំបន់នេះ បានលើកឡើងថា ចាប់តាំងពីសាឡាងឈប់ចម្លង ពួកគាត់សង្កេតឃើញក្រុមឈ្មួញជនជាតិវៀតណាមទាំងនោះ តែងតែយកបង្គាស្រស់មកដាក់ហាលពាស់ពេញថ្នល់កៅស៊ូនេះ ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៤ទៅ៥ល្ងាច ទើបក្រុមជនជាតិវៀតណាមទាំងនេះសារប្រមូលថ្លឹងលក់ឲ្យឈ្មួញមិនទាន់តអស់ក៏ដោយ ក៏ក្លិនស្អុយឆ្អេះឆ្អាបនេះនៅតែជះធុំភាយប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរមិនបាច់ថា ពេលហូបបាយមិនចង់ចូលមាត់ទេ សូម្បីតែពេលដេកយប់ឡើងធុំក្លិនស្អុយឈួលពេញច្រមុះដេកស្ទើមិនចង់លក់ដែរ។ មិនតែប៉ុណ្ណោះជូនកាលពួកឈ្មួញជនជាតិវៀតណាមទាំងនោះ បញ្ជាឲ្យកូនចៅកម្មករយកខ្សែចងព័ទ្ធជុំវិញបិទផ្លូវសាធារណមិនឲ្យអ្នកធ្វើដំណើរឆ្លងកាត់បានឡើយ។ ដោយពួកគេបានអះអាងថា ផ្លូវសាធារណរបស់រដ្ឋនេះ ពួកគេបានជួលបង់លុយ រួចរាល់អស់ហើយ។ប៉ុន្តែពួកគេមិនបានបញ្ជាក់ប្រាប់ថា បង់ឲ្យខាងណាខ្លះ ឫប៉ុន្មានលុយក្នុងមួយខែ ឫថ្ងៃនោះទេ ដូច្នេះដាច់ខាតមិនឲ្យមានអ្នកឆ្លងកាត់នោះទេ។ ជាក់ស្តែងកាលវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី៣១ ខែមករានេះ មានអ្នកមកពីឆ្ងាយគាត់មិនបានដឹងថា តាមផ្លូវមានគេដាក់ហាលបង្គានោះទេ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា៣នាក់ ឪពុកនិងកូនបានជិះចូលតាមចន្លោះដែលគេមិនទាន់ចងខ្សែទៅកិនលើបង្គានោះបណ្តាលឲ្យរអិលដួលម៉ូតូស្រាប់ តែក្រុមឈ្មួញជនជាតិវៀមទាំងនោះស្ទុះមករកព្រួតគ្នាវាយគាត់ទាំង៣នាក់ឪពុកនិងកូននោះ។ បន្ទាប់ពីជម្លោះប្រកែកគ្នា រវាងជនជាតិវៀតណាម អ្នកហាលបង្គា និងមនុស្សប្រុសស្រី៣នាក់ឪពុកនឹងកូននោះបានមួយសន្ទុះ គេសង្កេតឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកទន្លាប់ចុះមកអន្តរាគមន៍សម្របសម្រួលបញ្ចប់រឿង ដោយឲ្យបុរស៣នាក់ឪពុក និងកូននោះ បន្តដំណើរទៅមុខទៀតមិនបាច់ឲ្យសងបង្គាទេ។ បើតាមស្ត្រីជនជាតិវៀតណាមម្នាក់បានឲ្យដឹងថា គាត់បានទិញបង្គាស្រស់ពីពលរដ្ធរកតាមបឹងក្នុងស្រុកលើកដែកយកមកដាក់ហាលនៅទីនេះ ដោយបានបង់លុយឲ្យគេ តែគាត់មិនបានថាបង់ឲ្យទៅខាងណាខ្លះ ឫឈ្មោះអីនិងបង់ប៉ុន្មាននោះទេ គ្រាន់តែប្រាប់ថា បង្គានេះគាត់ហាលឲ្យស្ងួត ហើយលក់បន្តទៅឲ្យឈ្មួញធំមិនដឹងគាត់យកលក់នៅទីណាបន្តទៀតទេ។ សមត្ថកិច្ចបានប្រាប់ថា បរិវេណផ្លូវដីអតីតសាឡាងនេះ ក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ ហើយពាក់ពន្ធ័រឿងបង់លុយមិនដឹងគេបង់ឲ្យទៅខាងលើណាទេ តែចំពោះកម្លាំងសមត្ថកិច្ចមិនបានប៉ះពាល់ទេ។ រីឯលោក ងី សារី មេឃុំព្រែកទន្លាប់បានប្រាប់ថា លោកពុំទាន់បានដឹងបញ្ហានេះទេ តែបរិវេណនេះគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ព្រោះគេបានមកជួបលោកម្តងរួចហើយតែរឿងនេះចាំរូបលោកសួរទៅសមត្ថកិច្ច។
No comments:
Post a Comment