អ្នកបេះត្រកួន ដេកស្លាប់ក្បែរគល់ឈើ នៅមាត់ស្ទឹងព្រែកត្នោត
សពបុរសម្នាក់ ត្រូវប្រជាពលរដ្ឋ ប្រទះឃើញ ស្លាប់នៅក្បែរគល់ឈើ នៅមាត់ ស្ទឹងព្រែកត្នោត យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៣និង៥ នាទី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុង ភូមិពោធិ៍រលំ សង្កាត់ សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ប៊ុន ចន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ បេះត្រកួន ស្នាក់នៅ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
No comments:
Post a Comment