Yllix Ads

របាយការណ៍គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨


(ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាល ចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន១១លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៥នាក់, របួសស្រាល​ចំនួន២នាក់ និង​របួសធ្ងន់​ចំនួន៩នាក់។
ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង១១លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន១២គ្រឿង រថយន្ត​តូច៦គ្រឿង, រថយន្ដ​ធុន​ធំ៣គ្រឿង និង​អ្នក​ថ្មើ​ជើង​ម្នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្បឿន, មិន​គោរព​សិទ្ធិ, ងងុយដេក, បត់​គ្រោះថ្នាក់ និង​ប្រជែង។


សូមបញ្ជាក់ថា​រយៈពេល២៧ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន២៥៧លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់១៤៥នាក់ របួសធ្ងន់​ចំនួន២៤៣នាក់ និង​របួសស្រាល​ចំនួន៩៣នាក់៕ 

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.