Yllix Ads

ប្រដាប់ភេទបុរសម្នាក់ ស្រាប់តែឡើងរឹងជាប់រយៈពេល ២១ថ្ងៃមិនព្រមស្រក

នេះ​ជា​រឿង​ដ៏​ចម្លែក​មួយ​កម្រ​ជួបប្រទះ​ដែល​ថ្មីៗ​នេះ បុរស​ម្នាក់​ត្រូវបាន​ក្រុមគ្រូពេទ្យ​ធ្វើការ​វះកាត់​ជួយសង្គ្រោះ​ជីវិត​ខណៈពេល​អា​អូន​តូច​របស់គាត់​ឡើង​រឹង​រហូតដល់​ទៅ​២១​ថ្ងៃ​មិន​ព្រម​ស្រក​ស្រុតចុះ ដែល​អាការ​នេះ​ធ្វើ​ឲ្យ​គាត់​ពិបាក​ទ្រាំ​ជាទីបំផុត​។ តាម​ពត៌មាន​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​បុរស​ដែលជា​អ្នកជំនួញ​ម្នាក់​អាយុ​៥៥​ឆ្នាំ បាន​បង្ខំចិត្ត​ចូលក្នុង​មន្ទីរ​សង្គ្រោះបន្ទាន់ ដើម្បី​ធ្វើការ​វះកាត់​បន្ទាប់ពី​ប្រដាប់ ភេទ​របស់លោក​មិន​ព្រម​ឈប់​រឹង​រហូតដល់​ទៅ​២១​ថ្ងៃ​ហើយ​នោះ​។ នេះ​បើ​យោងតាម​ប្រភព​គេហទំព័រ​មួយ​របស់​ថៃ បានចេញ​ផ្សាយ​នាពេល​កន្លងទៅ​។​


នៅ​ទីបំផុត​ក្រុមគ្រូពេទ្យ​កុល​កាតា ប្រទេស​ឥណ្ឌា​បាន​ប្រថុយធ្វើ​ការវះកាត់ ដើម្បី​បញ្ចប់​ទុក្ខវេទនា​របស់​បុរស​វ័យ​កណ្ដាល​នេះ ប៉ុន្ដែ​ទោះបីជា​គេ​វះកាត់​ប្រកបដោយ​ជោគជ័យ​ក៏ដោយ តែ​ដំណឹង​អាក្រក់​សម្រាប់​បុរស​នេះ​គឺ​គាត់​មិនអាច​រួមភេទ​ត​ទៀត​បាន​ទៀត​ទេ ។ ទាក់ទិន​នឹង​បញ្ហា​នេះ​លោក​បណ្ឌិត អា​វី​ស៊ិ​ក មុ​ឃើ​ជី បាន​និយាយថា នៅពេល​បុរស​នោះ​ស្វែងរក​ការព្យាបាល​គឺ​វា​បាន​យឺត​ពេល​ទៅហើយ ។​ចាត់ទុកថា​លោក​មានសំណាង​ហើយៗ បើសិនជា​យឺត​ពេល​ក្នុង​ការវះកាត់​នោះ គឺ​វា​បណ្ដាល​ឲ្យ​គាត់​ស្លាប់​បាន​។ 
ទាក់ទិន​នឹង​បញ្ហា​នេះ​ត្រូវបាន​គេ​សង្ស័យថា មូលហេតុ​ដែល​បុរស​នោះ​កើត​អាកា​រៈ​នេះ​ដោយសារ​លេបថ្នាំ​វី​យ៉ា​ក្រា ប៉ុន្ដែ​បុរស​នោះបាន​បដិសេធថា គេ​មិនបាន​លេប​វី​យ៉ា​ក្រា​ដើម្បី​ជួយ​ជំរុញ​ផ្លូវភេទ​នោះទេ​។​ដោយឡែក​សម្រាប់​ក្រុមគ្រូពេទ្យ​បាន​ឲ្យ​ដឹងថា បុរស​នោះ​កើត​ជម្ងឺ​ម្យ៉ាង​ឈ្មោះ Priapiasm កើតឡើង​ដោយសារ​ប្រព័ន្ធ​ប្រាសាទ​ដែល​ជម្ងឺ​នេះ​គឺ​វា​ទប់ស្កាត់​ឈាម​មិន​ឲ្យ​ហូរ​ចេញពី​អវយវ​ភេទ​។​លោក​បណ្ឌិត​មុ​ឃើ​ជី បាន​ពន្យល់​ទៀតថា ក្នុងអំឡុងពេល​នៃ​អវយវ​ឡើង​រឹង​នោះ លំហូរ​ឈាម​បាន​ឈប់​ហូរ​។​
 ​ដូច្នេះ​ប្រសិនបើ​វា​នៅតែ​រឹង​ច្រើន​ម៉ោង​ការផ្គត់ផ្គង់​ឈាម​ទៅ​អវយវ​ភេទ​ត្រូវបាន​កាត់បន្ថយ ដែល​ធ្វើ​ឲ្យ​អវយវ​ភេទ​ខូច ហើយ​គ្រោះថ្នាក់​ជាងនេះទៀត​នោះ​ប្រសិនបើ​ការផ្គត់ផ្គង់​ឈាម​នៅតែ​ដាច់​នៅក្នុង​រយៈពេល​យូរ លិង្គ​នោះ​អាច​កើត​ដំបៅ​រលួយ​។ លោក មុ​ឃើ​ជី បន្ថែមថា ពួកយើង​បាន​វះកាត់​ធ្វើ​ឲ្យ​ឈាម​អាច​ហូរ​បាន​ក្នុងពេល​កើត​អាការ​នេះ​ភ្លាមៗ តែ​សម្រាប់​គាត់​គឺ​វា​ហួសពេល​នឹង​ជួយ​ទៅហើយ គឺ​មានតែ​វិធី​វះកាត់​ដើម្បី​ជួយ​ដល់​ជីវិត​របស់គាត់​ប៉ុណ្ណោះ​៕

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.