Yllix Ads

កែវ​ រំចង់ថាទម្រាំ​ភរិយា​ឆ្លង​ទន្លេរួច​ អាច​សន្សំ​លុយ​វ៉ៃ​បាន​ ២-៣​ ប្រកួត​ទៀតដែរ​


ជើង​ខ្លាំង​ជួរ​មុខ​របស់​ប្រទេស​កម្ពុជា​មក​ពី​ខេត្ត​បាត់ដំបង​ កែវ​ រំចង់​ ថា​ ភរិយា​របស់​ខ្លួន​ពេល​នេះ​ពពោះ​បាន​ជាង​៧ខែ​មក​ហើយ​ ដូចនេះ​ទម្រាំ​ដល់​ពេល​សម្រាល​អាច​ឡើង​ប្រកួត​បាន​ ២-៣​ដង​ សន្សំ​លុយ​ត្រៀម​ទុកសំរាលកូន។​
កែវ​ រំចង់​ ប្រាប់​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ភរិយា​របស់​ខ្លួន​ពពោះ​កំណើត​កូន​ស្រី​បាន​ជាង​៧ខែ​មក​ ហើយ​ បើ​គិត​ទៅ​អាច​ថា​ ប្រហែល​ជិត​២ខែ​ទៀត​ដល់​ពេល​សម្រាល​ផង​ដែរ។​ ដោយ​បច្ចុប្បន្ន​នេះ​ពេល​សម្រាល​ម្ដងៗ​ត្រូវ​ការ​ថវិកា​ច្រើន​គួរសម​ដែរ​ ដូច្នេះ​ត្រូវ​តែ​រក​ត្រៀម​ជា​បណ្ដើរៗ​ទម្រាំ​ដល់​ពេល​នោះ។​

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​នេះ​ ក៏​អាច​ជា​ការ​ប្រកួត​សន្សំ​លុយ​ដើម្បី​ទុក​ឲ្យ​ប្រពន្ធ​សម្រាល​ផង ព្រោះ​នៅ​ពេល​ដែល​ប្រថុចញ៉ុច​ មិន​ដឹង​ជា​ទៅ​រក​លុយឯណា​នោះ​ទេ​ដូច្នេះ​ត្រូវ​ត្រៀមមុន។​ ទម្រាំ​ដល់​ពេល​សម្រាល​នោះ​ កីឡាករ​មាន​កេរ្តិ៍ឈ្មោះ​ខាង​លើ​ថា​អាច​បាន​២-៣​ប្រកួត​ទៀត​ដែរ។​

កែវ​ រំចង់​ រៀបការ​ជា​មួយ​អ្នក​ស្រី​ ហម​ នីតា​ បាន​រយៈពេល​៦ឆ្នាំ​មក​ហើយ​ ដោយ​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​ កែវ​ ស្រីកា​ អាយុ​ ៥ឆ្នាំ​ និង​បច្ចុប្បន្ន​ភរិយាយ​របស់​ខ្លួន​កំពុង​ពពោះ​កូន​ស្រី​ទី២​ បាន​ជាង​៧ខែ​មក​ហើយ។​ ប្រកួត​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុននេះ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ អ្នក​ប្រដាល់តំណាង​ឲ្យ​កម្ពុជា​រូប​នេះ​ផ្ដួល​ថៃ​ឲ្យ​សន្លប់​ទឹក​ទី២៕​


No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.