កាលពីយប់នាំគ្នាធ្វើខួបកំណើតអោយកូន ដល់ព្រឹកឡើងកូនស្លាប់បាត់
តើមានរឿងអ្វីទៅចំពោះក្មេងម្នាក់នេះ? រឿងរ៉ាវមួយនេះបានកើតឡើងនៅឯបរទេសដោយគ្រួសាមួយ បានធ្វើខួបអោយកូនរបស់ខ្លួនដែលទើបនឹងកើតបានអាយុ1ឆ្នាំ ពួកគេបានធ្វើខួបអោយកូន ហើយហៅមិត្តភក្ដិញាត្តិមិត្តមកជួបជុំជប់លៀងជាច្រើនអបរអសាទសម្លេងសប្បាយក្អាកក្អាយពេញផ្ទះ ចំណែកក្មេងក៏សប្បាយមិនចាញ់ចាស់ៗដូចគ្នាទឹកមុខញញឹមរហូត ។
ចំណែកលោកយាយរបស់កុមារម្នាក់នេះវិញ ក៏មិនអោយចាញ់គេ បានទិញកងដៃរមានកណ្ដឹងមកជូនចៅ យ៉ាងសប្បាយរីករាយទាំងប្ដីទាំងម៉ែរមិនបាននៅមើលកូនឡើយ ដល់កម្មពិធីចប់គ្រប់គ្នាក៏ស្រវឹង នាំគ្នាដេករៀងៗខ្លួនពេញផ្ទះ តែអ្វីដែលស្មានមិនដល់នោះគឺក្មេងម្នាក់នោះតាំងពីកម្មពិធីចប់មក មិនឃើញទៅបៅទឹកដោះគោទៀតឡើយ ម្ដាយឆ្ងល់ពេកក៏លើកកូនមើល តែអ្វីដែលស្មានមិនដល់នោះគឺក្មេងមិនកម្រើកសោះ ដាស់យ៉ាងមិចក៏មិនភ្ញាក់ ខ្លួនត្រជាក់ មាត់ប្រែពណ៍ស្វាយភ្នែកបិតមិនព្រមបើក។ម្ដាយភ័យស្លន់ស្លោ ស្រវឹងពីយប់ប្រែជាស្វាងប្រញ៉ាប់ប្រញ៉ាល់ យកកូនទៅពេទ្យ ពេទ្យព្យាយាមរហ័សរហួនជួយក្មេងតែមិនអាចជួយបានព្រោះក្មេងស្លាប់តាំងពី7ម៉ោង មុនមកម្លេះ ពេលពេទ្យពិនិត្យមើលក៏សង្កេតឃើញថា ក្មេងបានស្លាប់ដោយសាស្ទះខ្យល់ដង្ហើម ពេលពិនិត្យអោយកាន់ច្បាស់ទៅទើបដឹងថាក្នុងបំពង់ខ្យល់ របស់ក្មេងមានវត្ថុម៉្យាងគឺជាកណ្ដឹងខ្សែដៃរ ដែលក្មេងកំពុងពាក់នោះឯង ដែលយាយវាទើបនឹងជូនជាកាដូកាលពីយប់មិញ មូលហេតុដែលនាំអោយស្លាក់ស្លាប់នោះគឺក្មេងពេលវាទំនេគឺចូលចិត្តយកអ្វីរុកចូលម៉ាត់បើគ្មានទេ គឺដៃររបស់វានោះឯង តែថ្ងៃនេះប៉ះចំកងដៃរលោកយាយទិញ អោយធ្វើអោយដាច់ធ្លាក់ចូល បំពុងខ្យល់ស្លាប់តែម្ដង។ធ្វើអោយសម្លេងសើចកាលពីយប់មិញក្លាយជាសម្លេងយំនៅថ្ងៃនេះម្ដាយឪពុកត្រូវបាត់បង់កូនជាទីស្រលាញ់ ចំណែកលោកយាយត្រូវបាតបង់ចៅ តើអ្នកណាទៅស្មានដល់ថានឹងជួបរឿងបែបនេះកើតឡើង (នេះជាមេរៀនមួយដែលអ្នកទាំងអស់គ្នាមិនគួរយកវត្ថុតូចៗទៅដាក់ក្បែក្មេងឡើយ ព្រោះក្មេងវាចូលចិត្តយករបស់មករុកមាត់ហើយអាចនឹងស្លាក់ដាច់ខ្យល់ស្លាប់ដូចជាកុមាម្នាក់នេះចឹង។
No comments:
Post a Comment