Yllix Ads

ក្រុមការងាររបស់ក្រុមហ៊ុន GANZBERG ផ្តល់ជូនមួកសុវត្ថិភាពអោយបងស្រីពិការភ្នែកទាំងគូ មុនគេដោយមិនចាំបាច់តម្រង់ជួរ



ក្នុងយុទ្ធនាការចែកមួកសុវត្ថិភាពចំនួន១០០០០មួកដោយឥតគិតថ្លៃពីសំណាក់ក្រុមហ៊ុនស្រាបៀរ GANZBERGនៅក្នុងថ្ងៃទី១នេះបានប្រព្រឹត្តិទៅយ៉ាងរលូន ក្រោមការសម្របសម្រួលពីអភិបាលនៃគណៈអភិបាលខណ្ឌទាំង២ គឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ 
 កាលពីព្រឹកមិញនេះដែរ ក្រុមហ៊ុនបានធ្វើការចែកមួក នៅក្នុងខណ្ឌពោធិ៍សែនជ័យ ហើយរសៀលនេះក៏បានបន្តយុទ្ធការចែកមួកសុវត្ថិភាព នៅក្នុងខណ្ឌមានជ័យជាបន្ត ក្រោយទឹកមុខសប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករតែម្តង។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការចែកមួកសុវត្ថិភាព ដោយឥតគិតថ្លៃរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG មិនទាន់បញ្ចប់នៅឡើយទេពោល គឺនៅសល់៣ថ្ងៃទៀត ដោយព្រឹកថ្ងៃស្អែកនេះនឹងធ្វើការចែកមួកនៅក្នុងទឹកដីខណ្ឌព្រែកភ្នៅ ចាប់ពីម៉ោង៨ព្រឹកតទៅ៕



No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.